“​ហេតុអ្វី​ក៏​អាជ្ញាធរ​មិន​ការពារ​?”
ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​យុត្តិធម៌​ ​និង​សុវត្ថិភាព​ស​ម្រាប់់​ស្ត្រី​ដែល​ប្រឈមមុខនឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​

អត្ថបទ​នេះ​ពិភាក្សា​អំពី​ហិង្សា​ក្នុង​គ្រួសារ​ ​។​

អត្ថបទ​សំឡេង​នេះ​ ​រៀបរាប់​អំពី​រឿងរ៉ាវ​ពិ​ត​របស់​ស្ត្រី​ម្នាក់​ ​។​ ​រឿងរ៉ាវ​របស់​នាង​ ​ត្រូវ​បាន​អាន​ដោយ​បុគ្គលិក​អង្គការ​ ​លី​កា​ដូ ​ហើយ​ឈ្មោះ​ពិត​របស់​នាង​ត្រូវ​បាន​ផ្លាស់ប្តូរ​ ​ដើម្បី​រក្សា​ការសំងាត់​ ​។​ ​រឿងរ៉ាវ​របស់​នាង​ ​ត្រូវ​បាន​កែ​សម្រួល​ ​ដើម្បី​ឱ្យ​អត្ថបទ​ងាយ​យល់​ ​មាន​ភាព​ច្បាស់លាស់​នៃ​ការ​ប្រើ​ពាក្យពេចន៍​ ​និង​កា​រលុប​ព័ត៌មាន​មួយ​ចំនួន​ដែល​អាច​ឱ្យ​អ្នកដទៃ​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​ ​។​ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់ វិធីសាស្ត្រ ខាង​ក្រោម។

***

ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ ​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ក្នុង​សំណុំរឿង​ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ដោយ​មិន​មាន​ការធានា​ពី​មធ្យោបាយ​តាមផ្លូវ​តុលាការ​ ​និង​សេវាកម្ម​គាំទ្រ​ ​គឺ​ធ្វើ​ឱ្យ​ជីវិត​ស្តី្រ​និង​កុមារ​ស្ថិត​ក្នុង​ហា​និ​ភ័យ​ ​។​ ​ទោះបីជា​យ៉ាងនេះ​ក្ដី​ ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​បង្កើត​វិធីសាស្ត្រ​នេះ​បន្ថែម​ទៀត​ ​ក្នុង​ព្រះរាជក្រឹត្យ​ថ្មី​មួយ​ ​។​

ការផ្សះផ្សា​គ្នា​ ​ដែល​ជា​ទម្រង់​មួយ​នៃ​ជា​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដោយ​ក្នុង​នោះ​គូ​ស្វាមីភរិយា​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​បន្ត​រស់នៅ​ជាមួយគ្នា​ទោះបីជា​មាន​បញ្ហា​អ្វី​ក៏ដោយ​ ​គឺជា​ការ​ឆ្លើយតប​ដំបូង​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ពីសំណាក់​អាជ្ញាធរ​ជាច្រើន​ ​។​ ទោះបីជា​តុលាការ​មាន​ឆន្ទានុសិទ្ធិ​ ​ឬ​អាជ្ញាធរ​មូលដ្ឋាន​ ​មាន​សិទ្ធិ​សម្របសម្រួល​លើ​ការលែងលះ​ក៏ដោយ​ ​ក៏​ការ​ចាត់វិធានការ​លើ​ជនល្មើស​ ​ការ​ទទួល​បាន​ដីកា​រក្សា​ការពារ​ ​ការ​សម្រេច​ចិត្ត​ផ្នែក​រដ្ឋបាល​ ​និង​សេវាកម្ម​ផ្សេងទៀត​ ​គឺ​នៅ​មាន​ភាព​ខ្វះ​ចន្លោះ​ ​។​ ​ជា​លទ្ធផល​ ​ស្ត្រី​និង​កូន​ៗ​របស់​ពួកគេ​ ​ជា​ញឹកញាប់​តែង​ប្រឈម​នឹង​ហា​និ​ភ័យ​នៃ​អំពើ​ហិង្សា​បន្ថែម​ទៀត​ ​។​

អ្នកស្រី​ ​បុប្ផា​ ​និង​អ្នកស្រី​ ​សុធី​* ​ដែល​ជា​អ្នក​ចែករំលែក​រឿងរ៉ាវ​ខាងលើ​ ​គឺជា​ស្រី្ត​ដែល​ស្ថិត​ក្នុងចំណោម​ស្រ្តី​រងគ្រោះ​ទាំងនោះ​ ​។​ ​សម្រាប់​យុទ្ធនាការ​១​៦​ថ្ងៃ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័​រ​ក្នុងឆ្នាំនេះ​ ​អង្គការ​លី​កា​ដូ ​នឹងឈរ​ជាមួយ​​ពួកគេ​ក្នុង​ការ​ទាមទារ​ឱ្យមាន​ភាព​យុត្តិធម៌​ ​និង​សុវត្ថិភាព​សម្រាប់​អ្នក​ទាំងនោះ​ ​។​

***

ការផ្សះផ្សា​គ្នា​ភាគច្រើន​តែងតែ​ធ្វើ​ឱ្យ​ស្ត្រី​ជាប់​ផុង​ក្នុង​ទំនាក់ទំនង​ដែល​មិន​មាន​សុវត្ថិភាព​ ​ហើយ​មិន​អាច​បញ្ចប់​អំពើ​ហិង្សា​បាន​ ​។​ ​អ្នកស្រី​ ​បុប្ផា​ ​ដែល​ត្រូវ​បាន​ដាក់​សម្ពាធ​ឱ្យ​មាន​ការផ្សះផ្សា​ជាមួយ​ប្ដី​ ​បាន​រៀបរាប់​ថា​ “​មានតែ​បញ្ហា​កើតឡើង​រឹត​តែ​ច្រើនឡើង​ៗ​ ​។​ ​ក្រោយ​ពី​ផ្សះផ្សា​ហើយ​ ​គឺ​វា​អត់មាន​សុវត្ថិភាព​” ​។

A ការសិក្សា​មួយ​ក្នុង​ឆ្នាំ​២​០​២​០ បាន​រក​ឃើញ​ថា​ ​៨​០​%​នៃ​ស្រី្ត​ផ្ដល់​បទសម្ភាសន៍​ដែល​ធ្លាប់​រងគ្រោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​នៅ​កម្ពុជា​ ​បាន​បង្ហាញ​ពី​ផល​អវិជ្ជមាន​នៃ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​។​ ​អាជ្ញាធរ​តែងតែ​ដាក់​សម្ពាធ​ទៅលើ​ស្ត្រី​ឱ្យ​ធ្វើ​ការផ្សះផ្សា​ជាមួយនឹង​ជន​បង្ក​ ​ទោះបីជា​ស្ត្រី​បាន​ស្នើសុំ​ដាក់ពាក្យបណ្តឹង​ ​ឬ​លែងលះ​ ​ក្រោយ​ពី​ទទួលរង​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ ​ម្តង​ហើយ​ម្តងទៀត​ក៏ដោយ​ ​។​

“អ្នកស្រី សុធី បានលើកឡើងថា “ដំបូង ខ្ញុំជឿថាគេកែ ខ្ញុំនឹកឃើញថា ទៅដល់ប៉ុសិ៍្ត គេខ្លាចមេប៉ុសិ៍្តអីដែលណា ហើយថាគេមកដល់ផ្ទះលែងធ្វើបាបយើង តែនេះអត់ ដដែល” ។ ក្នុងករណីខ្លះ ការផ្សះផ្សាអាចនាំឱ្យបុរស ទៅសម្លាប់ស្ត្រី ក៏មាន។

អំឡុង​ពេល​នៃ​ការផ្សះផ្សា​គ្នា​ ​អាជ្ញាធរ​តែងតែ​ធ្វើការ​បកស្រាយ​មតិ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដូចជា​ ​ផ្នត់គំនិត​សង្គម​ទាក់ទង​នឹង​យេ​ន​ឌ​័​រ​ ​និង​ការ​ស្តីបន្ទោស​ជនរងគ្រោះ​ ​នៅ​ពេល​ផ្តល់​ដំបូន្មាន​ដល់​ភាគី​ទាំងពីរ​ ​។​ ​ពួកគេ​តែងតែ​ត្រូវ​បាន​ឱ្យ​ត្រឡប់ទៅ​ផ្ទះ​វិញ​ ​បន្ទាប់ពី​ធ្វើ​កិច្ចសន្យា​ដោយ​ឱ្យ​ពួកគេ​ផ្លាស់ប្ដូរ​ឥរិយាបថ​ ​។​ ​ពេលខ្លះ​ ​ហាក់ដូចជា​បាន​ដាក់​បន្ទុក​ថា​ស្រ្តី​គឺ​មាន​កំហុស​ស្មើគ្នា​នៅ​ក្នុង​អំពើ​ហិង្សា​នោះ​ ​។​ ​នៅពេលដែល​ ​អ្នកស្រី​ ​សុធី​ ​សុំ​ឱ្យ​ជួយ​ ​មេភូមិ​បាន​ប្រាប់​អ្នកស្រី​ថា​ “​តែ​មេភូមិ​ថា​ ​ចែ​អឺយ​ ​កម្ម​ចែ​ឯង​ទេ​ ​មានតែ​ថា​អ៊ីចឹង​ឯង​ ​ចែ​ឯង​កម្ម​ ​មួយ​ជីវិត​នេះ​ចែ​ឯង​កម្ម​រហូត​” ​។

ស្រដៀងគ្នា​នេះ​ដែរ​ ​អត្ថប្រយោជន៍​របស់​កុមារ​ ​ក៏​មិន​ទទួល​បាន​យកចិត្តទុកដាក់​ ​ឬក៏​យល់​ខុស​ពីសំណាក់​អាជ្ញាធរ​ ​ដែល​តែងតែ​អះអាង​ថា​ ​ការរស់នៅ​ជួបជុំ​ឪពុក​ម្តាយបង្កើត​របស់​ខ្លួន​គឺ​ ​ល្អ​បំផុត​សម្រាប់​កុមារ​ ​។​ ​ដូចនេះ​ ​អាជ្ញាធរ​បាន​ដាក់​សម្ពាធ​លើ​ស្ត្រី​ឱ្យ​មានការ​អត់ធ្មត់​ចំពោះ​ការ​រំលោភបំពាន​ ​ហើយ​ជារឿយៗ​មិន​ទទួលស្គាល់​ផល​ប៉ះពាល់​ដែល​កុមារ​រងគ្រោះ​ ​ឬ​បានឃើញ​ពី​អំពើ​ហិង្សា​នោះ​ទេ​ ​។​

អ្នកស្រី​ ​បុប្ផា​ ​បាន​លើកឡើង​ថា​ “​បើសិនជា​ខ្ញុំ​នៅ​ជុំគ្នា​កូន​ខ្ញុំ​អាច​ពិបាក​ជាង​ ​ដោយសារ​អី​ ​ព្រោះ​ផ្លូវ​អារម្មណ៍​ ​ផ្លូវចិត្ត​វា​ ​គឺ​វា​អត់​នឹងន​រ​ទេ​ ​គឺ​ដោយសារ​ឪពុក​ម្តាយ​ហ្នឹង​ ​វា​ឈ្លោះ​គ្នា​រាល់តែថ្ងៃ​អ៊ីចឹង​” ​។

***

ទោះបីជា​ការផ្សះផ្សា​គ្នា​អាច​នឹង​មានគ្រោះថ្នាក់​ក៏ដោយ​ ​ក៏​រាជរដ្ឋាភិបាល​ ​បាន​បង្កើត​បទ​ប្បញ្ញត្តិ​បន្ថែម​ទៀត​លើ​ការប្រើប្រាស់​យន្ត​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដោយ​ការ​អនុម័ត​លើ​ព្រះរាជក្រឹត្យ​ស្តីពី​ការ​បង្កើត​ ​ការរៀបចំ​ ​និង​ដំណើរការ​របស់​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​កាលពី​ថ្ងៃ​ទី​0​២​ ​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​៣​ ​។

ជា​ទ្រឹស្ដី​ ​ការ​សម្រុះសម្រួល​ ​និង​ការផ្សះផ្សា​គ្នា​ ​គឺជា​ការ​អនុវត្ត​ខុសគ្នា​ ​។​ ​ការ​សម្រុះសម្រួល​ ​គួរតែ​មាន​ជន​ទីបី​ដែល​អព្យាក្រឹត​ ​ក្នុង​ការ​សម្របសម្រួល​ឱ្យ​មានការ​ព្រមព្រៀងគ្នា​ដោយ​ពេញចិត្ត​ពី​ភាគី​ទាំងពីរ​ ​។​ ​មិន​ដូច​ការផ្សះផ្សា​គ្នា​ទេ​ ​គោលបំណង​នៃ​ការ​សម្រុះសម្រួល​គឺ​មិន​ចាំបាច់​ទាល់តែ​ស្វាមីភរិយា​ត្រូវ​ត្រឡប់ទៅ​រស់នៅ​ជាមួយគ្នា​នោះ​ទេ​ ​។​ ​ប៉ុន្តែ​ជាក់ស្ដែង​ ​ការ​សម្របសម្រួល​ ​និង​ការផ្សះផ្សា​ ​ត្រូវ​បាន​គេ​ប្រើ​ជំនួស​គ្នា​ទៅវិញទៅមក​ ​ដើម្បី​សំដៅ​លើ​ការ​សម្រុះសម្រួល​ ​ការផ្សះផ្សា​ ​ឬ​ការផ្សះផ្សា​គ្នា​ ​។​ ​ពាក្យពេចន៍​ទាំងនេះ​ ​មិន​ត្រូវ​បាន​កំណត់​និយមន័យ​ច្បាស់លាស់​នៅ​ក្នុង​ច្បាប់​កម្ពុជា​ទេ​ ​ហើយក៏​មិន​មានការ​យល់ស្រប​នៅ​ក្នុង​ការ​សិក្សាស្រាវជ្រាវ​ ​ឬ​ការ​ប្រកប​វិជ្ជាជីវៈ​ ​អំពី​អត្ថន័យ​នៃ​ពាក្យ​ទាំងនេះ​ឱ្យ​បាន​ច្បាស់លាស់​ ​ឬ​គួរ​ដំណើរការ​បែប​ម៉េច​នោះ​ដែរ​ ​។​

ព្រះរាជក្រឹត្យ​នេះ​ ​បាន​បង្កើត​ក្របខណ្ឌ​សម្រាប់​យន្ត​ការ​ថ្មី​មួយ​ ​ដែល​បាន​អនុញ្ញាត​ឱ្យ​មានការ​អនុវត្ត​លើ​ ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​រួម​មាន​ ​ការ​សម្រុះសម្រួល​ ​និង​ការផ្សះផ្សា​គ្នា​ ​ដោយមាន​គោលបំណង​កាត់បន្ថយ​ការ​កក​ស្ទះ​សំណុំរឿង​នៅ​តុលាការ​ ​និង​ធានា​ឱ្យ​មាន​ភាព​សុខដុម​រម​នា​នៅ​ក្នុង​សង្គមជាតិ​ ​។​ ​ជំនួស​ឱ្យ​ការកំណត់​និយមន័យ​ ​ឬ​ក​ម្រិ​ត​ការ​អនុវត្ត​ទាំងនេះ​ ​ព្រះរាជក្រឹត្យ​នេះ​បាន​បង្រួម​ពាក្យ​ទាំងនេះ​បន្ថែម​ទៀត​ ​ដោយ​ប្រើ​ជា​ពាក្យ​តែមួយ​នៅ​ជាប់គ្នា​តែម្ដង​ ​។​ ​ការ​បង្រួម​នេះ​ ​ទុកចន្លោះ​យ៉ាង​ទូលំទូលាយ​សម្រាប់​ការផ្សះផ្សា​គ្នា​ ​។​

ព្រះរាជក្រឹត្យ​នេះ​ ​អនុញ្ញាត​ឱ្យ​មានការ​អនុវត្ត​ទាំងនេះ​ ​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​ ​ប៉ុន្តែ​ហាមឃាត់​ក្នុង​រឿង​ព្រហ្មទណ្ឌ​ ​លើកលែងតែ​ច្បាប់​អនុញ្ញាត​ ​។​ ​ការ​អនុវត្ត​បែប​នេះ​ ​មិនបាន​ជួយ​ដោះស្រាយបញ្ហា​នៃ​ការប្រើប្រាស់​យន្ត​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​សម្រាប់​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​នោះ​ទេ​ ​ដោយសារតែ​ភាព​ខ្វះ​ចន្លោះ​នៃ​ច្បាប់​ស្តីពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​និង​ការ​ការពារ​ជនរងគ្រោះ​ឆ្នាំ​២​០​០​៧​ (​ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​) ​។​

ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​បាន​អនុញ្ញាត​ឱ្យ​មានការ​សម្រុះសម្រួល​ ​និង​ការផ្សះផ្សា​គ្នា​ ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ ​ដែល​មាន​លក្ខណៈ​ជា​បទមជ្ឈិម​ "​ស្រាល​" ​បទលហុ​ ​និង​អំពើ​ហិង្សា​ផ្លូវចិត្ត​ ​ឬ​ផ្នែក​សេដ្ឋកិច្ច​ ​ជាដើម​ ​។​ ​យោង​តាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​បទមជ្ឈិម​ ​រួម​មាន​បទល្មើស​ដូចជា​ ​បទ​ហិង្សា​ដោយចេតនា​ (​មាត្រា​២​១​៧​ ​និង​មាត្រា​២​២​២​) ​ការ​គំរាមកំហែង​ថា​នឹង​សម្លាប់​ (​មាត្រា​២​៣​៣​) ​និង​បទ​ចាប់​ ​ឃុំឃាំង​ ​និង​បង្ខាំង​ដោយ​ខុសច្បាប់​ (​មាត្រា​២​៥​៣​) ​។​

ប៉ុន្តែ​ការចាត់ថ្នាក់​ “​បទមជ្ឈិម​ស្រាល​” ​មិន​ត្រូវ​បាន​កំណត់​និយមន័យ​នៅ​ក្នុង​ច្បាប់​កម្ពុជា​ទេ​ ​។​ ​បទលហុ​ជាច្រើន​នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​ ​ក៏​ត្រូវ​មិនបាន​កំណត់​និយមន័យ​ឱ្យ​បាន​ច្បាស់​ផង​ដែរ​ ​ដូចជា​បទ​ហិង្សា​ស្រាល​ (​មាត្រា​២​២​៨​) ​ឬ​បទ​ធ្វើ​ឱ្យ​មាន​ការខូចខាត​ស្រាល​ (​មាត្រា​៤​១​៨​) ​។​ ​ដូច្នេះ​ ​អាជ្ញាធរ​មាន​ឆន្ទានុសិទ្ធិ​ ​ក្នុង​ការ​សម្រេច​ចិត្ត​ថា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ណាមួយ​ ​រួម​ទាំង​ករណី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ ​អាច​ត្រូវ​បាន​ដោះស្រាយ​តាមរយៈ​ ​យន្ត​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​។​

លើស​ពី​នេះ​ ​ព្រះ​រាជក្រិត្យ​ថ្មី​នេះ​ ​បាន​ផ្តល់​តម្លៃ​គតិយុត្ត​នៃ​កំណត់ហេតុ​ព្រមព្រៀង​បញ្ចប់​វិវាទ​ ​ដែល​សម្រេច​បាន​តាមរយៈ​ ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដូចគ្នានឹង​លិខិត​យថាភូត​ ​និង​មាន​អានុភាព​អនុវត្ត​ដូចគ្នានឹង​សាលក្រម​ស្ថាពរ​តុលាការ​ដែរ​ ​។​ ​ភាព​ដែល​អាច​ទៅរួច​នៃ​ចំណង​ផ្លូវច្បាប់​ទៅលើ​កំណត់ហេតុ​ព្រមព្រៀង​បញ្ចប់​វិវាទ​ ​សម្រាប់​ការផ្សះផ្សា​គ្នា​ ​គឺ​ពោរពេញ​ទៅ​ដោយ​ការ​ព្រួយបារម្ភ​ចំពោះ​សេរីភាព​ ​និង​សុវត្ថិភាព​របស់​អ្នក​ដែល​ជួបប្រទះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​។​

គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ស្តីពី​ការ​លុបបំបាត់​ការរើសអើង​ប្រឆាំង​នឹង​ស្ត្រី ​បាន​ផ្តល់​អនុសាសន៍​កាលពី​ឆ្នាំ​២​០​១​៩ ឱ្យ​ប្រទេស​កម្ពុជា​ពិនិត្យមើល​ ​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឡើងវិញ​ ​។​ ​ជាច្រើន​ឆ្នាំ​មកនេះ​ ​អង្គការសង្គម​ស៊ីវិល​ជាតិ​ ​បាន​ជំរុញ​ឱ្យ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ ​ដើម្បី​ដាក់ទោស​ទណ្ឌ​រាល់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទាំងអស់​ ​និង​ដកចេញ​នូវ​បទ​ប្បញ្ញត្តិ​ដែល​អនុញ្ញាត​ ​ឬ​ឆ្លើយតប​ដោយ​ការ​លើកទឹកចិត្ត​ឱ្យ​មាន​ការផ្សះផ្សា​គ្នា​ ​។​ ​បច្ចុប្បន្ននេះ​គឺ​ ​ទាមទារ​ឱ្យ​មានការ​ត្រួតពិនិត្យ​ឡើងវិញ​ ​និង​ការ​ធ្វើ​វិសោធនកម្ម​ឱ្យ​បាន​ស៊ី​ជម្រៅ​ជាបន្ទាន់​ទៅលើ​ក្របខ័ណ្ឌ​ច្បាប់​នៅ​កម្ពុជា​ដូចជា​ ​ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ជាដើម​ ​។

***

ដោយ​មើលឃើញ​ពី​ការ​បន្ត​អនុវត្ត​យន្ត​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​រដ្ឋាភិបាល​ ​និង​តួអង្គ​អភិវឌ្ឍន៍​សំខាន់​ៗ​មួយ​ចំនួន​ ​បាន​ព្យាយាម​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ដំណើរការ​ទាំងនេះ​ដោយមាន​ការកំណត់​ ​និង​ក​ម្រិ​ត​ការប្រើប្រាស់​យន្ត​ការ​នេះ​ ​។​ ​ប៉ុន្តែ​ការណ៍​នេះ​ ​បង្កើត​ឱ្យ​មាន​ហា​និ​ភ័យ​ ​និង​គ្រោះថ្នាក់​បន្ថែម​ទៀត​ ​តាមរយៈ​ការ​ផ្ដល់​ភាព​ស្រប​ច្បាប់​ចំពោះ​យន្ត​ការ​ទាំងនេះ​ ​។​

គោលការណ៍​ណែនាំ​ស្តីពី​ការ​ក​ម្រិ​ត​ការ​អនុវត្ត​លើ​ការ​សម្រុះសម្រួល​ ​ដែល​ជា​ការ​ឆ្លើយតប​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ ត្រូវ​បាន​ចេញផ្សាយ​ថ្មីៗ​នេះ​ ​ដោយ​ក្រសួងយុត្តិធម៌​ ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​កិច្ចការ​នារី​ ​ដោយមាន​ការ​គាំទ្រ​ពី​តួអង្គ​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា​ ​អង្គការសហប្រជាជាតិ​ដើម្បី​ស្ត្រី​ ​និង​រដ្ឋាភិបាល​អូស្ត្រាលី​ ​។​ ​គោលការណ៍​ណែនាំ​នេះ​ ​ព្យាយាម​កំណត់​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ជា​ការ​សម្រុះសម្រួល​ ​ជាជាង​ ​ការផ្សះផ្សា​គ្នា​ ​ហើយ​ធានា​ថា​ ​ការ​សម្រុះសម្រួល​ ​ត្រូវ​បាន​ធ្វើឡើង​តែ​ក្នុង​គោលបំណង​ឆ្លើយតប​ទៅ​នឹង​សំណុំរឿង​រដ្ឋប្បវេណី​ ​និង​បទលហុ​ ​ជាជាង​បទមជ្ឈិម​ ​។

ប៉ុន្តែ​ការ​ដាក់បញ្ចូល​នូវ​បទលហុ​នៅ​ក្នុង​គោលការណ៍​ណែនាំ​នេះ​ ​បង្ក​ហា​និ​ភ័យ​ដល់​ការ​បន្ត​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដោយ​មិន​សមស្រប​ ​ចំពោះ​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​​ដែល​ជា​រឿង​ព្រហ្មទណ្ឌ​ ​។​ ​លើស​ពី​នេះ​ ​លទ្ធភាព​នៃ​ការ​អនុវត្ត​គោលការណ៍​ណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ​គឺ​មាន​តិចតួច​ប៉ុណ្ណោះ​ដោយសារ​ ​ការផ្សះផ្សា​គ្នា​គឺ​បាន​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​រួច​ស្រាប់​ទៅ​ហើយ​ ​ហើយ​ព្រះរាជក្រឹត្យ​ខាងលើ​ ​បាន​បង្រួម​ន័យ​ការ​សម្រុះសម្រួល​ ​និង​ការផ្សះផ្សា​បន្ថែម​ទៀត​ ​ដែល​ជា​សញ្ញាបញ្ជា​ក់​ថា​ ​រាជរដ្ឋាភិបាល​មាន​ចេតនា​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការបែងចែក​ពាក្យ​ទាំងពីរ​នេះ​សម្រាប់​អនុវត្ត​ ​។​

ទោះបីជា​មានការ​បែកចែក​ ​ការ​វាយ​តម្លៃ​គម្រោង​នា​ពេលថ្មីៗនេះ​ ​ទាក់ទិនទៅនឹង​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ទៅលើ​គោលការណ៍​ណែនាំ​នោះ​ ​បាន​សន្និដ្ឋាន​ថា​ "​ការ​សម្រុះសម្រួល​មិនបាន​ផ្តោត​សំខាន់​លើ​តម្រូវ​ការ​របស់​អ្នក​រស់រាន​មានជីវិត​ ​និង​មិន​ចាត់​ទុក​អំពើ​ហិង្សា​ជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ​ ​ដែល​ខុស​ពី​គោលការណ៍​អន្តរជាតិ​" ​។​ ​នាយកដ្ឋាន​កិច្ចការ​បរទេស​ ​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​ (​D​FAT​) បាន​ឆ្លើយតប​ថា ខ្លួន​ឯកភាព​ ​និង​មិន​គាំទ្រ​ដល់​ការ​សម្រុះសម្រួល​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ជា​បន្ត​ទៀត​នោះ​ទេ​ ​។​

***

រាជរដ្ឋាភិបាល​កម្ពុជា​ ​គួរតែ​មានការ​កែ​សម្រួល​ឱ្យ​បាន​គ្រប់ជ្រុងជ្រោយ​ទៅលើ​ក្របខ័ណ្ឌ​ច្បាប់​ជាបន្ទាន់​ ​ជាពិសេស​ច្បាប់​ស្តីពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ដើម្បី​ដាក់ទោស​គ្រប់​សកម្មភាព​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទាំងអស់​ ​ព្រមទាំង​ហាមឃាត់​ ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​នៃ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​។ ស្រ្តី​ដែល​ធ្លាប់​រងគ្រោះ​ក្នុង​អំពើ​ហិង្សា​ ​ត្រូវការ​ ​និង​សមតែ​ទទួល​បាន​ ​ការ​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ​ ​ដីកា​រ​រក្សា​ការពារ​ ​និង​សេវា​គាំទ្រ​ផ្សេងទៀត​ ​។​ ​អ្នកស្រី​ ​សុធី​ ​បាន​លើកឡើង​ថា​ “​ខ្ញុំ​ចង់​ឱ្យ​ប៉ូលីស​ធ្វើការ​ឱ្យ​លឿន​ៗ​ ​ប្ដឹង​ភ្លាម​មក​ភ្លាម​ ​ចង់​ឱ្យ​មក​ភ្លាម​” ​។

រាជរដ្ឋាភិបាល​ ​និង​តួអង្គ​អភិវឌ្ឍន៍​ ​គួរតែ​បញ្ឈប់​ការ​គាំទ្រ​ ​ចំពោះ​ការ​អនុវត្ត​ទាំងអស់​នៃ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ជា​ការ​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​​ដែល​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ​។​ ​អ្នក​ទាំងនោះ​ ​គួរតែ​បង្វែរ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនោះ​ ​ដើម្បី​បង្កើត​តុលាការ​ ​ដែល​មាន​ប្រសិទ្ធ​ភាព​ ​ព្រមទាំង​បណ្តុះបណ្តាល​អាជ្ញាធរ​ឱ្យ​ប្រើប្រាស់​ ​និង​អនុវត្ត​ដីកា​រក្សា​រ​ការពារ​ ​និង​ការ​សម្រេច​ផ្នែក​រដ្ឋបាល​នានា​ ​។​ ​ពួកគេ​ ​ត្រូវតែ​ពង្រឹង​កម្មវិធី​ទប់​ស្កាត់​ ​បង្កើត​តុលាការ​ជំនាញ​ដូចជា​តុលាការ​គ្រួសារ​ ​និង​ធានា​ឱ្យ​បាន​ប្រសើរ​ជាង​មុន​នូវ​ការ​ទទួល​បានការ​ការពារ​ផ្នែក​ច្បាប់​ ​ជម្រក​សុវត្ថិភាព​ ​ជំនួយ​ហិរញ្ញវត្ថុ​ ​ការ​ប្រឹក្សា​យោបល់​ ​និង​សេវាកម្ម​ផ្សេងទៀត​ ​។​

អ្នកស្រី​ ​បុប្ផា​ ​លើកឡើង​ថា​ “​កុំ​គិតថា​ការ​សម្រុះសម្រួល​ហ្នឹង​បាន​សម្រេច​ ​ពេលវេលា​ខ្លះ​ដូចជា​ខ្ញុំ​ជាដើម​ ​មិន​អាច​បាន​សម្រេច​ទេ​ ​គ្រោះថ្នាក់​ដល់​អាយុជីវិត​” ​។​

* ឈ្មោះ​ពិត​ត្រូវ​បាន​ផ្លាស់​ប្តូរ

វិធីសាស្ត្រ

ដំបូង​ឡើយ​ ​អ្នកស្រី​ ​បុប្ផា​ ​និង​អ្នកស្រី​ ​សុធី​ ​បាន​ទទួល​សេវាកម្ម​មួយ​ចំនួន​ពី​អង្គការ​លី​កា​ដូ ​ក្រោយ​ពី​ទទួលរង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​។​ ​ក្រោយមក​ ​អ្នក​ទាំងពីរ​បាន​យល់ព្រម​ចូលរួម​ផ្ដល់​បទសម្ភាសន៍​ ​សម្រាប់​ការ​តស៊ូ​មតិ​ជា​សាធារណៈ​ក្នុង​លក្ខខណ្ឌ​នៃ​អនាមិក​ភាព​ ​ដោយសារតែ​ពួកគាត់​នៅ​បន្ត​ប្រឈម​នឹង​ហា​និ​ភ័យ​នៃ​អំពើ​ហិង្សា​ ​។​

អំឡុង​ពេល​ធ្វើ​បទសម្ភាសន៍​ទាំងនេះ​ ​បុគ្គលិក​អង្គការ​លី​កា​ដូ​បាន​លើកទឹកចិត្ត​ស្រ្តី​រងគ្រោះ​ឱ្យ​ពណ៌នា​រឿងរ៉ាវ​របស់​ពួកគេ​តាម​អ្វី​ដែល​ពួកគេ​បាន​ជួបប្រទះ​ ​ដោយ​បាន​ពន្យល់​ថា​ ​ពួកគេ​មិន​ចាំបាច់​រៀបរាប់​ពី​សកម្មភាព​លម្អិត​នៃ​អំពើ​ហិង្សា​របស់​ពួកគេ​ទេ​ ​ប៉ុន្តែ​បុគ្គលិក​អង្គការ​លី​កា​ដូ ​មិន​ហាមឃាត់​ទេ​ ​ប្រសិនបើ​ពួកគាត់​ជ្រើសរើស​បែប​នោះ​ ​។

អង្គការ​លី​កា​ដូ ​បាន​ថតសំឡេង​ ​និង​កត់ត្រា​អត្ថបទ​ចម្លង​ជាលា​យ​លក្ខ​អក្សរ​ (​អត្ថបទ​ចម្លង​) ​តាម​បទសម្ភាសន៍​នីមួយៗ​ ​។​ ​អត្ថបទ​ចម្លង​ទាំងនោះ​ ​ត្រូវ​បាន​រៀបចំ​ឡើងវិញ​ ​ដើម្បី​កំណត់​ជា​ប្រធាន​បទ​រួម​មួយ​ ​ដោយ​គិតទៅ​លើ​ចំនួននាទីនៃសំឡេង ​ភាព​ច្បាស់លាស់​ ​និង​ឯកជន​ភាព​ជនរងគ្រោះ​ ​ជាដើម​ ​។​ ​បុគ្គលិក​អង្គការ​លី​កា​ដូ ​បាន​យកចិត្តទុកដាក់​ទៅលើ​ការ​រក្សា​អត្ថន័យ​ ​និង​ពាក្យពេចន៍​ដើម​របស់​ស្រ្តី​រងគ្រោះ​ ​នៅ​ក្នុង​អត្ថបទ​ចម្លង​ដែល​បាន​កែ​សម្រួល​ ​។​ ​បុគ្គលិក​អង្គការ​លី​កា​ដូ ​ក៏បាន​អាន​អត្ថបទ​ចម្លង​ដែល​បាន​កែ​សម្រួល​រួច​ ​ជូន​ស្ត្រី​រងគ្រោះ​ម្នាក់ៗ​ ​ហើយ​បាន​ពិភាក្សា​ជាមួយ​ពួកគាត់​ឱ្យ​ជួយ​កែ​សម្រួល​ ​បញ្ចេញមតិ​យោបល់​ ​ឬ​កង្វល់​ផ្សេងៗ​ ​ផង​ដែរ​ ​។​ ​

បន្ទាប់ពី​ស្រ្តី​រងគ្រោះ​បាន​ផ្ទៀងផ្ទាត់​ ​និងយល់ព្រម​ ​​អត្ថបទ​ចម្លង​ជាលា​យ​លក្ខ​អក្សរ​ទាំងនោះត្រូវ​បាន​អាន​ ​និង​បង្ហាញ​ដោយ​បុគ្គលិក​របស់​អង្គការ​លី​កា​ដូ ​តាមរយៈ​ខ្សែអាត់​សំឡេង​ខាងលើ​នេះ​ ​។​ ​អង្គការ​លី​កា​ដូ ​បាន​ចែករំលែក​អត្ថបទ​ជា​សំឡេង​ចុងក្រោយ​ជាមួយ​ស្ត្រី​ទាំងពីរ​នាក់​ ​មុន​ពេល​ចេញផ្សាយ​ ​ដើម្បី​ឱ្យ​អ្នក​ទាំង​ពីរ​អាច​បញ្ចេញមតិ​យោបល់​ ​ផ្ទៀងផ្ទាត់​ ​និង​បង្ហាញ​ការ​យល់ព្រម​ ​។​

យើងខ្ញុំ​សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់​ ​សម្រាប់​ភាព​ក្លាហាន​ ​និង​ការ​តស៊ូ​របស់​អ្នក​ទាំង​ពីរ ដើម្បី​អនាគត​មួយ​​ដែល​ស្ត្រី​អាច​បន្លឺ​សំឡេង​ ​និង​រស់នៅ​ដោយ​គ្មាន​អំពើ​ហិង្សា​ ​៕​

គូររូបគំនូរដោយលោក Penkuro