សេចក្តីថ្លែងការណ៍

ថ្កោលទោស​ចំពោះការផ្តន្ទាទោស​ដោយគ្មាន​មូលដ្ឋាន និង​ការប្រើអំពើហិង្សាទៅ​លើអ្នកការពា​រសិទិ្ធមនុស្ស

ចេញផ្សាយ ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០១២; ក្រុមសង្គមស៊ីវិល
F T M

An overwhelming police force was mobilized to handle the roughly 60 Boeung Kak lake villagers who had managed to gather in front of the Phnom Penh court prior to the authorities blocking roads leading to the court.

ភ្លាមៗបន្ទាប់ពីមាន​សេចក្តីថ្លែងការណ៍​រួមថ្កោល
ទោសលើ​ការចាប់ខ្លួនស្ត្រី ១៣នាក់ ដោយ​ហិង្សានិងបំពាន​ពីសហគមន៍បឹងកក់
ក្រុមការងារពិសេស​សិទិ្ធលំនៅឋាន(HRTF) សមាគមធាងត្នោត(STT) អង្គការ
សមធម៌កម្ពុជា(EC) អង្គការលីកាដូ(LICADHO) មជ្ឈមណ្ឌល​អប់រំច្បាប់សម្រាប់
​សហគមន៍(CLEC) អង្គការ​អន្តរជាតិសម្រាប់ការ​អភិវឌ្ឍន៍​ដោយមាន​ការរួម
បញ្ចូល(IDI) និង​អង្គការ​លីកាដូកាណាដា(LICADHO-CANADA)សូមសំដែង​នូវ
ការខកចិត្ត និងខឹងសំបារយ៉ាងខ្លាំងចំពោះការផ្តន្ទាទោសលើបទល្មើស
ព្រហ្មទណ្ឌដោយគ្មានមូលដ្ឋាន​ទៅលើ​ស្ត្រីអ្នកភូមិបឹងកក់ និងការមើល​ស្រាល
ទាំងស្រុង​លើយុត្តិធម៌​​ដែលបាន​កើតឡើងនា​ថ្ងៃនេះ។

បន្ទាប់ពីត្រូវបានឃុំខ្លួនរយៈពេល ២យប់ ស្ត្រីទាំងនោះ ត្រូវបានគេដាស់ឲ្យក្រោកតាំងពីម៉ោង ៥ព្រឹក និងត្រូវបាន​
បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ មេធាវីរបស់ពួកគាត់ និងអ្នកសហគមន៍បឹងកក់ មិនត្រូវបានគេជូនដំ​
​ណឹងជាមុន អំពីការបញ្ជូនខ្លួនពួកគាត់យ៉ាងឆាប់រហ័សខុសប្រក្រតីបែបនេះទេ។

សមាជិកសហគមន៍បឹងកក់ និងក្រុមគ្រួសាររបស់ស្ត្រីទាំង ១៣ នាក់ ប្រមាណ ១០០ នាក់ បានប្រមូលផ្តុំគ្នា​ភ្លាមៗ​ នៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសម្តែងការគាំទ្រ។ ពួកគាត់ត្រូវបានហ៊ុំព័ទ្ធភ្លាមៗដែរ ដោយកំលាំងនគរបាល​
មូលដ្ឋាន និងនគរបាលបង្ក្រាបកុបកម្មជាង ១២០ នាក់។ នគរបាល បានបិទផ្លូវនៅជុំវិញទីនោះ ដើម្បីរារាំងមិនឲ្យ​
​មានវត្តមានរបស់អ្នកឃ្លាំមើល និងអ្នកសារព័ត៌មានបន្ថែមទៀត។

ប្រហែលជាពេលថ្ងៃត្រង់ មានពាក្យបានលេចឡើងថា ស្ត្រីទាំង ១៣ នាក់ ត្រូវបានចោទ ប្រកាន់ តាមមាត្រា ៣៤​
និង២៥៩ នៃច្បាប់ភូមិបាលឆ្នាំ២០0១ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ។ មាត្រា ៣៤ នៃច្បាប់ភូមិបាលចែងថា​ “អ្នកកាន់កាប់ដោយខុសច្បាប់” លើអចលនវត្ថុ នឹងត្រូវទទួលទោសដូចមានចែងក្នុងមាត្រា ២៥៩ ដែលធ្វើការផ្តន្ទា​
ទោស ដាក់ពន្ធនាគារពី ១ ឆ្នាំ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៥ ទៅ ៥០លានរៀល (១.២៥០ ដុល្លារ ទៅ​
១២.៥០០ដុល្លារ)។ មាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ ចែងអំពីបទល្មើសទាក់ទងនឹងស្ថានទម្ងន់ទោសនៃបទប្រឆាំង​ នឹងអ្នករាជការសាធារណៈ។ មាត្រានេះអនុញ្ញាតឲ្យមានការពិន័យជាប្រាក់ពី ១ ដល់ ២លានរៀល (២៥០ ដុល្លារ​
​ដល់ ៥០០ដុល្លារ) និងផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ដល់ ១ ឆ្នាំ។

វាគ្មានមូលដ្ឋានណាសម្រាប់ការចោទប្រកាន់ ទាក់ទងនឹង “ការកាន់កាប់ដោយខុសច្បាប់”ប្រឆាំងនឹងស្ត្រីទាំងនេះ​
ទេ។ តាំងពីខែសីហា ឆ្នាំ២០១១ ពេលដែលលោកនាយករដ្ឋមន្ត្រី ហ៊ុនសែនបានចេញនូវអនុក្រឹតផ្តល់នូវដីចំនួន​
១២,៤៤ ហិកតា ដែលស្ថិតក្នុងតំបន់បឹងកក់ឲ្យទៅគ្រួសារដែលសេសសល់នៅក្នុងតំបន់នេះ សហគមន៍ទាំងមូល​
បានអំពាវនាវជាបន្តបន្ទាប់ សុំឲ្យរាជរដ្ឋាភិបាលធ្វើការកំណត់ព្រំដីដែលពួកគេទទួលបាន​ឲ្យបានច្បាស់លាស់។ ពួក​
គេបានរៀបចំហែក្បួន និងបានដាក់លិខិត និងញ្ញត្តិជាច្រើន ដើម្បីស្វែងរកដំណោះស្រាយសម្រាប់ជម្លោះដីធ្លីនេះ។​
​ជនជាប់ចោទម្នាក់ក៏បានកំពុងពាក់អាវដែលសរសេរថា សូមធ្វើការកំណត់ព្រំដី ១២,៤៤ ហិកតា នៅថ្ងៃនេះ។

អាជ្ញាធរបានបដិសេធ ឬ ព្រងើយកន្តើយចំពោះសំណើរបោះបង្គោលព្រំដីរបស់អ្នកភូមិបឹងកក់។ គ្រួសារដែលរស់នៅ​
​ទីនោះ ត្រូវគេទុកចោល ដោយមិនដឹងច្បាស់ពីព្រំប្រទល់ដីទាំង ១២,៤៤ ហិកតា នោះឡើយ។

ចំពោះការចោទប្រកាន់ទាក់ទងនឹងការប្រឆាំងនឹងអ្នករាជការសាធារណៈ វាទាមទារឲ្យមានភស្តុតាងនៃការប្រើហិង្សា​
តទល់ប្រឆាំងនឹងមន្ត្រីរាជការដែលកំពុងតែអនុត្តច្បាប់ ឬបទបញ្ជាសមស្របរបស់រាជរដ្ឋាភិបាល។ យោងតាមវីដេអូ​
នៅថ្ងៃទី២២ ខែឧសភាបានបង្ហាញថាការធ្វើការតវ៉ាត្រូវបានធ្វើឡើងដោយអហិង្សា។ អ្នកតវ៉ា​តែត្រូវបានបំភិតបំភ័យ​ និងគម្រាមគំហែង ដោយកងកំលាំងនគរបាលជាច្រើននាក់ អស់រយៈពេលជាច្រើនម៉ោង នៅមុនពេលដែលស្ត្រីទាំង​
១៣ នាក់ ត្រូវបានចាប់ខ្លួន ខណៈពេលដែលពួកគាត់អង្គុយច្រៀងនៅលើដីខ្សាច់ដែលជាអតីតទីតាំងផ្ទះរបស់អ្នក​
ភូមិទាំង ១៨ គ្រួសារស្ថិតនៅ។ វាមិនមានការបង្ហាញណាដែលអាចបញ្ជាក់បានថា នគរបាលបានកំពុងអនុវត្តត្រឹម​
​ត្រូវតាម ដែនកំណត់នៃតួនាទីរបស់ខ្លួន ឬ អនុវត្តច្បាប់ ឬ បទបញ្ជាសមស្របរបស់រាជ​រដ្ឋាភិបាលនោះទេ។

ទោះយ៉ាងណាក៏ដោយ សវនាការបានប្រព្រឹត្តទៅនៅល្ងាចនេះ នៅមុខប្រធានក្រុមជំនុំជម្រះលោកចៅក្រម ភូ​
ពៅស៊ុន គឺប្រហែល ១ ម៉ោង បន្ទាប់ពីព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញបានសម្រេចធ្វើការចោទប្រកាន់​ ដែលមិនសម ហេតុផលនេះ។ លោកព្រះរាជអាជ្ញាទើបតែបានធ្វើការសាក សួរស្ត្រីទាំងនោះ ត្រឹមតែ ៣ ម៉ោង​ ​មុនសវនការប៉ុណ្ណោះ។

មេធាវីតំណាងឲ្យស្ត្រីទាំង ១៣ នាក់ ភ្លាមនោះ បានស្នើសុំឲ្យមានការពន្យាពេលសវនាការដើម្បីអនុញ្ញាតឲ្យពួកគាត់​
មានពេលរៀបចំការការពារ កូនក្តី របស់ពួក គាត់ (ការពន្យាពេល គឺជាសិទិ្ធដែលផ្តល់ឲ្យពួកគាត់ យ៉ាងពិតប្រាកដ​
យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជាមាត្រា ៤៨ និង ៣០៤)។ ថ្វីបើច្បាប់មិនបានផ្តល់នូវឆន្ទានុសិទិ្ធ​ របស់ចៅក្រមក្នុងការបដិសេធនូវសំណើរនេះវានៅតែត្រូវបានបដិសេធដោយចៅក្រមដដែរ។ក្រុមមេធាវីបានធ្វើសំណើ​ ​ សុំពិនិត្យសំណុំរឿង និងភស្តុតាងដែលនេះជាសិទ្ធិរបស់ពួកគាត់ ផ្តល់ឲ្យយ៉ាងជាក់ច្បាស់ដោយច្បាប់ផងនោះ។​
សំណើរ​ ​​​​​​នេះក៏ត្រូវបានបដិសេធដែរ។ ក្រុមមេធាវីមិនត្រូវបានអនុញ្ញាតឲ្យធ្វើការសន្ទនាជាមួយអតិថិជនរបស់ខ្លួន​ ​ថែមទៀត។

មេធាវីការពារជនជាប់ចោទក៏បានធ្វើសំណើរសុំកោះហៅសាក្សីរបស់ខ្លួន (ជាសិទិ្ធរបស់ពួកគាត់ដែលផ្តល់ឲ្យដោយ​
ច្បាប់)។ សាក្សី ៤ នាក់ ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់សក្ខីកម្ម ដោយឈរនៅក្រោយក្រុមនគរបាល​ ​ខាងមុខអាគារសាលាដំបូងរាជធានីភ្នំពេញ។ សំណើរនេះក៏ត្រូវបានបដិសេធ។

ត្រឹមម៉ោង ៥:៣០ នាទី ល្ងាច ស្ត្រីទាំង ១៣ នាក់ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារយៈពេល ២,៥ ឆ្នាំ។
​រីឯស្ត្រី​ឈ្មោះ ង៉ែត ឃុន អាយុ ៧២ ឆ្នាំ ត្រូវបានព្យួរទោសរយៈពេល ១,៥ ឆ្នាំ ហើយស្ត្រី ៥នាក់​ផ្សេងទៀត
​ត្រូវបានព្យួរ​ទោស រយៈពេល ៦ ខែ។ អ្នកតំណាងដែលសំខាន់ហើយសកម្ម ត្រូវបានផ្តន្ទាទោសពេញដោយ
​មិនមានការព្យួរទោស​​ឡើយ។ ការផ្តន្ទទោសនេះទំនងអាស្រ័យដោយផ្ទាល់ទៅលើកម្រិតនៃភាពសកម្ម
​របស់ស្ត្រីទាំងនោះ។

នៅពេលដែលស្ត្រីទាំង ១៣ នាក់ ត្រូវបានបញ្ជូនចេញពីតុលាការ កងកំលាំងនគរបាលចំរុះប្រហែលជាង​២០០នាក់​​
ឈរ​ជា ជួរអមផ្លូវពួកគាត់ ក្នុងលក្ខណៈបង្ហាញ នូវកម្លាំងដ៏សន្ធឹកសន្ធាប់របស់ខ្លួន។ វាមិនមែនជារឿងដែលគួរឲ្យ
ងឿង​​ឆ្ងល់​ខ្លាំងនោះទេ ដែលថាការបង្ហាញនូវកម្លាំងដ៏សន្ធឹកសន្ធាប់ ដែលមិនធ្លាប់មានពីមុនមកនេះជាចេតនា
បំភិតបំភ័យ​​​សមាជិក​ ​សហគមន៍ និងអ្នកឃ្លាំមើលដែលស្ថិតនៅខាងមុខតុលាការ។

នៅក្នុងអំឡុងពេលសវនាការ នគរបាលបានចាប់ខ្លួនអ្នកតំណាងសហគមន៍បឹងកក់ចំនួន ២នាក់បន្ថែមទៀត
គឺលោកសៅ សារឿន និងអ្នកស្រី លី ចាន់ណារី។ អ្នកទាំងពីរត្រូវបានគេត្រៀមឲ្យចូលធ្វើជាសាក្សីផ្តល់
សក្ខីកម្ម​ចំពោះស្ត្រីទាំង​ ១៣នាក់ ដែលកំពុងនៅក្នុងសវនាការ។នីតិវិធីករណីរបស់ពួកគាត់បានចាប់ផ្តើម
ភ្លាមៗបន្ទាប់ពីសាលក្រមនៃសវនាការករណីស្រ្តីទាំង ១៣នាក់ត្រូវបានប្រកាស។ នៅប្រហែលម៉ោង ៦:៣០
ល្ងាច ពួកគាត់ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ដែលជាកន្លែងពួកគាត់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន។

លោក សៀ ភារម្យ នាយករដ្ឋលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទិ្ធលំនៅឋាន បានមានប្រសាសន៍ថា“សវនា​
ការនេះជា សវនាការដែលមានការរៀបចំទុកជាមុន(ជាការបំភ័ន្តទាំងស្រុង)”។“ក្រុមស្ត្រីបានធ្វើ​ការតវ៉ាដោយអហិង្សា​ ​និងបន្តការព្យាយាមទាមទារ ដើម្បីឲ្យមានការកំណត់ព្រំដីរបស់ពួកគាត់ឲ្យបានច្បាស់លាស់ ទៅតាមអនុក្រឹត្យស្តីពីដី​
​១២,៤៤ ហិក​តា។ ពួកគាត់បានកំពុងស្វែងរកការបញ្ចប់ជម្លោះដីធ្លីនៅតំបន់បឹងកក់នេះ”។

នាយិកាអង្គការ លីកាដូ អ្នកស្រី ណាលី ពីឡូក បានមានប្រសាសន៍ថា៖ “ល្បឿនដែលអង្គសវនាការដែល
​បានចាប់ផ្តើមនិងបញ្ចប់ ហើយនិងការបដិសេធរបស់តុលាការ ក្នុងការអនុវត្តតាមច្បាប់កម្ពុជាបានបង្ហាញឲ្យ
​ឃើញយ៉ាងច្បាស់នូវការរំលោភសិទិ្ធជាមូលដ្ឋានរបស់ពលរដ្ឋកម្ពុជា”។ “ទោះក្នុងលក្ខខណ្ឌបែបណាក៏
​ដោយមិនមានករណីណាមួយដែលបុគ្គលម្នាក់ត្រូវបានតម្រូវឲ្យធ្វើការការពារខ្លួនប្រឆាំងនឹងការចោទ
​ប្រកាន់ពីបទឧក្រិដ្ឋនៅក្នុងរយៈពេលតែមួយម៉ោងបន្ទាប់ពីត្រូវបានចោទប្រកាន់នោះឡើយ។
​នេះជាការមើលស្រាលចំពោះយុត្តិធម៌”។

ខណៈពេលស្ត្រីទាំង ១៣ នាក់ កំពុងប្រឈមនឹងការចោទប្រកាន់យ៉ាងអយុត្តិធម៌នៅក្នុងបន្ទប់សវនការហ្វូងអ្នកគាំទ្រ
ដែល​កំពុង ឈររង់ចាំនៅខាងក្រៅតុលាការ ត្រូវបានគម្រាមកំហែងដោយកងកំលាំងនគរបាល ដែលមានចំនួនច្រើន
ជាងពួកគេ​ទៅទៀត។ ក្នុងចំណោមអ្នកឃ្លាំមើលក៏មានវត្តមានព្រះតេជគុណ លួន សុវ៉ាត ដែលជាសកម្មជនការពារ
សិទិ្ធមនុស្សដែល​មិនចេះនឿយហត់ និងជាព្រះសង្ឃកម្ពុជាដែលជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជន៣រូបដែល
អាចទទួលបានពានរង្វាន់​​ដ៏ពិសេស ឈ្មោះថា Martin Ennals Award ឆ្នាំ២០១២ សម្រាប់អ្នកការពារសិទិ្ធមនុស្ស។

ក្រោយម៉ោង១០ព្រឹក ព្រះតេជគុណ លួន សុវ៉ាតត្រូវបានមន្ត្រីសង្ឃ និងបុរសស្លៀកពាក់ស៊ីវិលបានចូលទៅបញ្ឈប់ ​​
ព្រះតេជគុណដោយហិង្សា​ និងនិយាយគម្រាមកំហែងនិងចាប់ព្រះតេជគុណបញ្ចូលទៅក្នុងរថយន្តដែលកំពុងរង់ចាំ
ស្រាប់​​​ដោយមានការជួយពីនគរបាល ហើយបញ្ជូនខ្លួនព្រះតេជគុណភ្លាមៗទៅកាន់វត្តបទុមវតីក្នុងទីក្រុងភ្នំពេញ។
ព្រះតេជគុណ ត្រូវបានគេឃាត់ខ្លួនរហូតដល់ម៉ោង ៨ល្ងាច។ វីដេអូដែលបង្ហាញពីការរំលោភបំពានលើព្រះតេជគុណ
អាចមើលបានតាម​​រយៈគេហទំព័រ នេះ http://youtu.be/0sG6iLwj95o. ។

អង្គការសង្គមស៊ីវិលដែលមានឈ្មោះដូចខាងលើ សូមអំពាវនាវឲ្យបញ្ឈប់ការប្រើអំពើហិង្សាទៅលើការតវ៉ា
ដោយអហិង្សា​ និងសូមឲ្យអាជ្ញាធរលើកលែងការចោទប្រកាន់ ធ្វើមោឃៈភាពនូវការផ្តន្ទាទោសដ៏អយុត្តិធម៌
និងមិនត្រឹមត្រូវ ហើយធ្វើ​ការដោះលែងជាបន្ទាន់នូវឈ្មោះ ង៉ែត ឃុន ទេព វន្នី គង់ ចន្ថា សុង ស្រីលាភ
ថូ ដាវី ចាន់ ណាវី ងួន គឹមឡាង​ ​បូវ សោភា ឆេង លាភ សួង សម័យ ផាន់ ឈុនរ៉េត ហេង មុំ
តុល ស្រីពៅ សៅ សារឿន និង លី ចាន់ណារី។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Am Sam Ath, Monitoring Supervisor, LICADHO, 012327770 (mon1@licadho-cambodia.org)
 Sia Phearum, Secretariat Director, HRTF, 012852325 (sd@hrtfcambodia.org)
 Ee Sarom, Representative, STT, 012836533 (sarom@teangtnaut.org)
 Eang Vuthy, Representative, Equitable Cambodia, 012791700

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា