ចំណងជើង: សិទិ្ធមនុស្សទូទៅ

សេចក្តីថ្លែងការណ៍: អង្គការ​សង្គម​ស៊ីវិល ស្តីពី​ការ​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង អ្នក​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣

Published on ថ្ងៃ២ ខែឧសភា ឆ្នាំ២០១៣; យើងខ្ញុំ​ជា​អង្គការ​សង្គម​ស៊ីវិល ដែលមាន​រាយ​ឈ្មោះ​ដូចនៅ​ខាងក្រោម សូម​គាំទ្រ​ការ​បោះឆ្នោត​ដែល​ប្រប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌ នីត្យានុកូលភាព និង​ការ​ជឿ​ទុកចិត្ត​ដោយ​ពេញលេញ​ពី​គណបក្ស​នយោបាយ​សំខាន់ៗដែល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣​នេះ។

សៀវភៅរូបថត: ទិវាពលកម្មអន្តរជាតិ ឆ្នាំ២០១៣ នៅប្រទេស កម្ពុជា

Published on ថ្ងៃ១ ខែឧសភា ឆ្នាំ២០១៣; នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ មានកម្មករ កម្មការិនីរោងចក្រ មេដឹកនាំសហជីព សហគមន៍មូលដ្ឋាន ក្រុមអ្នករត់ម៉ូតូឧុប សិស្ស និស្សិត អង្គការមិនមែនរដ្ឋាភិបាល និងអ្នកចូលរួមដទៃទៀតប្រមាណពី ៦,០០០ នាក់ ទៅ ៧,០០០ នាក់ បាន ប្រមូលផ្តុំនៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិ។ បន្ទាប់មកអ្នកទាំងអស់ បានធ្វើការដើរហែក្បួនចេញពី ទីលានសួនសេរីភាពទៅកាន់រដ្ឋសភាជាតិ ដើម្បីអំពាវនាវសុំឲ្យតំឡើង ប្រាក់ឈ្នួលកម្មករឲ្យបានសមរម្យ ល័ក្ខខ័ណ្ឌការងារ ល្អប្រសើរ ព្រមទាំងផ្តល់យុត្តិធម៌ដល់ ករណីលោក ប៊ន សំណាង និងសុក សំអឿន និងលោកឈូក បណ្ឌិត។ សៀវភៅរូបថតនេះ គឺជារូបភាពនៃការដើរហែក្បួន។

សេចក្តីថ្លែងការណ៍: លិខិត​ទៅកាន់​រោងចក្រ​នៃ​ម៉ាក​អន្តរជាតិ​នានា​ដែល​មាន​នៅក្នុង​ប្រទេស​កម្ពុជា

Published on ថ្ងៃ១ ខែឧសភា ឆ្នាំ២០១៣; នៅក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នេះ យើងខ្ញុំ ដែលជា​អង្គការសង្គម​ស៊ីវិល មានរាយនាម​ដូចខាង​ក្រោម សូម​អំពាវនាវ​ទៅ​ដល់​រោងចក្រ​នៃ​ម៉ាក​អន្តរជាតិ​នានាដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា សូម​មេត្តា​ធ្វើការ​មិន​យល់ស្រប​ជា​ឱឡារិក​នូវ​សេចក្តី​សម្រេច​របស់តុលាការ​ដែល​មិន​សម​ហេតុផល​ចំនួនពីរ ទាក់ទង​នឹង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​នេះ។ ទីមួយ គឺការ​ឃុំខ្លួន​ថ្មីៗ​នេះ​ទៅលើ​លោក ប៊ន សំណាង និង សុក សំអឿន។ បុគ្គល​ទាំងពីរ​រូបនេះ គឺជាឃាតករ​សប្ប​និម្មិត និង​ត្រូវបាន​ផ្តន្ទាទោស​មិន​ត្រឹមត្រូវ​កាល​ពី​ឆ្នាំ ២០០៤ ទៅលើ​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​កម្មករ លោក ជា វិជ្ជា។ ទីពីរ គឺ​ការ​ខកខាន​របស់​អាជ្ញាធរ​រដ្ឋ ក្នុងការ​កាត់ទោស​ឲ្យ​បាន​សមរម្យ​ទៅ​លើ​លោក ឈូក បណ្ឌិត ដែល​ជា​អតីត​អភិបាល​ក្រុង​ដែលមាន​ខ្សែ ហើយ​ដែល​ជាអ្នក​បាញ់​កម្មការិនី​រោងចក្រ​សំលៀក​បំពាក់​ចំនួន ៣នាក់ ឲ្យ​របួស​យ៉ាង​ធ្ងន់ធ្ងរ។

របាយការណ៍: សិទិ្ធមនុស្សឆ្នាំ២០១២៖ ឆ្នាំស្ថិតក្នុង​ការ​ពិនិត្យឡើងវិញ

Published on ថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១៣; ស្ថានភាពសិទិ្ធមនុស្ស​នៅកម្ពុជានាដើម ឆ្នាំ២០១២ ចាប់ផ្តើមមានភាពអាប់អួ ហើយនៅចុងឆ្នាំស្ថានភាពរឹតតែធ្ងន់ធ្ងរយ៉ាងខ្លាំង ដោយយោងតាមរបាយការណ៍ថ្មីចេញ ដោយអង្គការលីកាដូ។

ឆ្នាំមុន គឺជាឆ្នាំ ដែលមានអំពើហិង្សាខ្លាំងបំផុត ក្នុងចំណោមឆ្នាំ ដែលបានកត់ត្រា លើករណីនៃការប្រើប្រាស់កម្លាំងអាវុធខ្លាំងក្លារបស់អាជ្ញាធរមកលើសកម្មជននានា ដោយយោងតាមរបាយការណ៍ស្តីពី “សិទិ្ធមនុស្សឆ្នាំ២០១២៖ ឆ្នាំស្ថិតក្នុងការ ពិនិត្យឡើងវិញ”។ នៅឆ្នាំដដែល ក៏ឃើញមានការស្លាប់ចំនួន ៤នាក់ ដែលទាក់ទង នឹងជម្លោះទៅលើធនធាន ធម្មជាតិ ការកើនឡើងនូវស្ថានភាពភ័យខ្លាច និងការបំភិតបំភ័យ ហើយនឹងការចាប់ខ្លួន សកម្មជនមួយចំនួន។


អត្ថបទ: ការពិនិត្យឡើងវិញនាឆ្នាំ២០១២៖ តុលាការ ជាអាវុធមួយដ៏ មានប្រយោជន៍ ដើម្បីបំបិទសម្លេងអ្នករិះគន់

Published on ថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ២០១៣; អាជ្ញាធរបន្តពឹងផ្អែកប្រព័ន្ធតុលាការ ដើម្បីបំបិទសម្លេងអ្នកដែលការពារសិទិ្ធរបស់អ្នកទាំងនោះ ឬអ្នកដែលមានបញ្ហា ជាមួយអ្នកជំនួញដ៏មានអំណាច។ ពេញមួយឆ្នាំ២០១២ ការកោះហៅ និងគម្រាម កំហែងថានឹងចាប់ខ្លួនរបស់តុលាការ ត្រូវបានគេប្រើប្រាស់កាន់តែច្រើនឡើង ដើម្បីបំភិតបំភ័យអ្នកការពារសិទិ្ធមនុស្ស។

អត្ថបទ: ការពិនិត្យឡើងវិញនាឆ្នាំ២០១២៖ ការប្រើប្រាស់ កងកម្លាំងទៅលើការតវ៉ាដោយអហិង្សា

Published on ថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០១៣; នៅខណៈពេលដែលមានការកើន​ឡើង នៃការរំលោភយកដីធ្លី ដូចនេះ អារម្មណ៍អស់សង្ឃឹមរបស់ប្រជាពលរដ្ឋកម្ពុជា ដែលប្រឈមមុខដោយការបណ្តេញចេញដោយបង្ខំ ក៏មានការកើនឡើងដែរ។ អ្នកប្រព្រឹត្ត​បទល្មើស​នៃការរំលោភដីធ្លី (រាប់ចាប់ពីអ្នកជំនួញធំៗ រហូតដល់នគរបាល ដែលជួល មនុស្សឲ្យអនុវត្តការបណ្តេញចេញដោយផ្ទាល់) អនុវត្តសកម្មភាពរបស់ខ្លួន ដោយស្ទើរតែគ្មានទោសទាំងស្រុង (និទណ្ឌភាព)។ ការប្តឹងទៅតុលាការ ដែលគេដឹងថា មានប្រវត្តិមិនល្អនោះ គឺមិនមែនជាជម្រើសមួយដ៍ល្អឡើយ។ សម្រាប់ប្រជាពលរដ្ឋកម្ពុជាមួយចំនួន វិធីតែមួយប៉ុណ្ណោះដែលអាចនាំឲ្យមានភាពជោគជ័យបានគឺ បដិសេធក្នុងការ មិនអនុវត្តច្បាប់ស៊ីវិល ដូចជា ការតវ៉ាជាសាធារណៈ និងការធ្វើសកម្មភាពផ្ទាល់ខ្លួន។

រាជរដ្ឋាភិបាលកាន់តែមានភាពតឹងតែង ក្នុងការព្យាយាមបិទវិធីសាស្រ្តទាំងនេះផងដែរ ទោះបីជា ការពិតភាគច្រើន លើសលុបនៃការតវ៉ារបស់ប្រជាពលរដ្ឋ ដែលបានចងក្រង ដោយអង្គការ លីកាដូ អំឡុងឆ្នាំ២០១២ គឺធ្វើដោយអហិង្សា ក៏ដោយ។ ហិង្សាជាញឹកញាប់ គឺជាយុទ្ធសាស្រ្តនៃជម្រើសរបស់រាជរដ្ឋាភិបាល។

អត្ថបទ: ការពិនិត្យឡើងវិញនាឆ្នាំ២០១២៖ ការរំលោភយកដីធ្លី ជាឬសគល់នៃជម្លោះ

Published on ថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៣; ស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជានាដើម
ឆ្នាំ២០១២ ចាប់ផ្តើមមានភាពអាប់អួ ហើយនៅចុងឆ្នាំស្ថានភាព រឹតតែធ្ងន់ធ្ងរយ៉ាងខ្លាំង។

ការកើនឡើងយ៉ាងច្បាស់លាស់នៃភាពតក់ស្លុត បានធ្វើឲ្យមានការលំបាក ដោយមិន ដឹងថា ចាប់ផ្តើមសរសេររបាយការណ៍សង្ខេប ឆ្នាំ ២០១២ ពីកន្លែងណានោះទេ៖ ម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ទៅលើបទចោទដែលមានលក្ខណៈនយោបាយ។ សកម្មជនបរិស្ថានដ៏ល្បីឈ្មោះ ត្រូវបានបាញ់សម្លាប់នៅក្នុងព្រៃ នៅខណៈដែលកំពុងធ្វើការស៊ើបអង្កេតករណីកាប់ឈើ ខុសច្បាប់។ អ្នកកាសែតធ្វើការទាក់ទងនឹងបញ្ហាកាប់ឈើខុសច្បាប់ម្នាក់ ត្រូវបានគេធ្វើឃាតនៅខេត្តរតនគីរី។ អភិបាលក្រុងម្នាក់ បានបាញ់រះទៅលើក្រុមបាតុកររោងចក្រកាត់ដេរ ហើយមិនទាន់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ នៅឡើយទេ។ ហើយអ្នកដឹកនាំ ១៧នាក់ ដែលមកពីសហគមន៍កំពុង ប្រឈមមុខនឹងការបណ្តេញចេញ នៅរាជធានីភ្នំពេញបានជាប់ក្នុងពន្ធនាគារ។

សេចក្តីថ្លែងការណ៍: អ្នកផ្គត់ផ្គត់ផលិតផលដល់ក្រុមហ៊ុន Walmart និង H&M មិនបានមកចូលរួម ក្នុងការសម្របសម្រួល ជាមួយនិយោជិតរោងចក្រ Kingsland

Published on ថ្ងៃ១៨ ខែមករា ឆ្នាំ២០១៣; យើងខ្ញុំ ជាសមាជិកអង្គការសង្គមស៊ីវិល អង្គការគាំទ្រកម្លាំងពលកម្មអន្តរជាតិ និងសហជីព ដែលមានរាយនាមដូចខាងក្រោម សូមធ្វើការបង្ហាញនូវភាពមិនពេញចិត្តយ៉ាងខ្លាំងរបស់យើងខ្ញុំ ទៅលើម្ចាស់រោងចក្រ Kingsland ដែលបានខកខាន ​មិនបានមកចូលរួមក្នុងការសម្របសម្រួល ពាក់ព័ន្ធនឹងការផ្តល់ប្រាក់កម្រៃជិត ២០០,០០០ ដុល្លារសហរដ្ឋអាមេរិក ​ដែលរោងចក្រនេះ បានជំពាក់កម្មកររោងចក្ររបស់ខ្លួន។

វីដេអូ: ប្រជាពលរដ្ឋកម្ពុជារាំ Gangnam Style ដើម្បីបញ្ឈប់ការបណ្តេញចេញ

Published on ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១២; ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៧ ខែធ្នូ ប្រជាពលរដ្ឋកម្ពុជា​​ ប្រមាណជាង ៤២,០០០នាក់ មកពីទូទាំងប្រទេស បានចូលរួមប្រារព្ធ “ទិវាសិទ្ធិមនុស្សអន្តរជាតិ”។ ព្រឹត្តិការណ៍ទាំងនោះ ត្រូវបានធ្វើឡើង ដោយផ្តោត សំខាន់ទៅលើបញ្ហាដីធ្លី ពលកម្ម និងសិទ្ធិមនុស្ស ព្រមទាំងបានបង្ហាញនូវពាក្យស្លោក រួមគ្នាមួយ “យើងទាំងអស់គ្នាត្រូវការយុត្តិធម៌ និងសេរីភាព‌!”។ ព្រឹត្តិការណ៍ចុងក្រោយ បានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលព្រឹកថ្ងៃទី១៧ ខែធ្នូ ជាពេលដែល អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត រាំបទ Gangnam-style ដើម្បីទាមទារសិទ្ធិដីធ្លី នៅមុខរដ្ឋសភាជាតិ ដោយពាក់អាវយីត ដែលសរសេរគាំទ្រនៅលើអាវពីប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង ១១,០០០ នាក់។ អ្នកចូលរួម ក៏បានបង្ហាញនូវការចុះហត្ថលេខា ចំនួន ៤០,០០០ ដើម្បីអំពាវនាវ សុំឲ្យមានការបញ្ឈប់ការបណ្តេញចេញ ដោយបង្ខំនៅក្នុងប្រទេសកម្ពុជា ដែលមានការសម្របសម្រួលពី អង្គការលើកលែងទោសអន្តរជាតិ ដែលផ្ញើដោយអ្នក គាំទ្រមកពីប្រទេស បារាំង ប្រទេសអាល្លីម៉ង់ ញូសឺឡែន និងកូរ៉េខាងត្បូង។

សេចក្តីថ្លែងការណ៍: សារាចរថ្មី ដើម្បីបិទអាជីវកម្មសាល​អ៊ិនធឺណេតកាហ្វេ

Published on ថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០១២; រាជរដ្ឋាភិបាល​បានចេញនូវ​សារាចរថ្មីមួយ ដោយបញ្ជាឲ្យ បិទអាជីវកម្មសាល​អ៊ិនធឺណេតកាហ្វេ ដែលមានទីតាំង​ក្នុងចំងាយ ៥០០ម៉ែត្រ ពីគ្រឹះស្ថានអប់រំ និង សាលារៀន (បទបញ្ជា ដែលអាចស្ទើរ​តែហាមឃាត់ការធ្វើអាជីវកម្ម​ជាច្រើន នៅកណ្តាលរាជធានី ភ្នំពេញ ប្រសិនបើត្រូវបានអនុវត្ត)។

សារាចរ ដែលត្រូវបាន​ចេញផ្សាយ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ក៏បានផ្តល់នូវការ​រឹតបន្តឹតថែមទៀតផងដែរ ដោយមិនកំណត់​ត្រឹមតំបន់ដែល ប៉ះពាល់ដល់​សាលារៀនឡើយ។ រាល់អាជីវកម្មសាល​អ៊ិនធឺណេតកាហ្វេ ត្រូវតម្រូវឲ្យ​មានការហាម ប្រាមនូវការលេង “រាល់ល្បែង​ហ្គេមគ្រប់ប្រភេទ”។ សារាចរនេះ បានធ្វើឲ្យសកម្មភាព​លេងល្បែង ហ្គេម មានកម្រិតស្មើគ្នា​នឹងការប្រព្រឹត្តិបទល្មើស។

របាយការណ៍: ការវាយប្រហារ និងការគំរាមកំហែង អ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជា ២០១១-២០១២

Published on ថ្ងៃ៩ ខែធ្នូ ឆ្នាំ២០១២; ចាប់តាំងពីអង្គការ លីកាដូ បានចេញរបាយការណ៍​ចុងក្រោយនៅឆ្នាំ២០០៩ ស្ដីពីអ្នកការពារសិទ្ធិមនុស្ស បង្ហាញអោយយើងឃើញថា បរិយាកាសសម្រាប់​អ្នកការពារសិទ្ធិមនុស្ស នៅប្រទេសកម្ពុជា​មានភាពអាប់អួយ៉ាងខ្លាំង ការបង្កើតឲ្យមាន​បរិយាកាស​សិទ្ធិមនុស្សនៅប្រទេសនេះកាន់​តែធ្ងន់ធ្ងរបំផុត​ក្នុងរយៈពេលជាង ១ ទសវត្សរ៍មកនេះ។ អំពើហិង្សាទៅលើ សកម្មជន​សិទ្ធិមនុស្សកាន់តែមាន​ចំនួនកើនឡើង ដែលអ្នកការពារ​សិទ្ធិមនុស្សសំខាន់ៗត្រូវបានគេសម្លាប់​ចោលជាមួយនិទ្ទណ្ឌភាព ហើយសូម្បីតែតុលាការ​បានបាត់បង់នូវភាពមិនលំអៀងរបស់ខ្លួន។

ឆ្នាំ២០១២ គឺជាឆ្នាំដ៏អាក្រក់បំផុត។

សេចក្តីថ្លែងការណ៍: “ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ នៅប្រទេសកម្ពុជា”

Published on ថ្ងៃ៨ ខែធ្នូ ឆ្នាំ២០១២; ប្រជាពលរដ្ឋជិត ៦២,០០០ នាក់ នឹងប្រមូលផ្តុំគ្នានៅថ្ងៃទី៨ ទី៩ និងទី១០ ខែធ្នូ ដើម្បីប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ (IHRD) រួមទាំងប្រជាពលរដ្ឋមួយចំនួន ទៀតនឹងប្រារព្ធនៅថ្ងៃផ្សេងៗទៀត នៅមុខរដ្ឋសភាជាតិនាទីក្រុងភ្នំពេញ ដើម្បីដាក់ញតិ្តជូន តំណាងរាស្ត្ររបស់ប្រទេសកម្ពុជា។

ការប្រមូលផ្តុំនៅមុខរដ្ឋសភា នឹងជាព្រឹត្តិការណ៍ចុងក្រោយនៅក្នុងលំដាប់នៃព្រឹត្តិការណ៍ ដែលត្រូវបានរៀបចំឡើង ដើម្បីបង្ហាញមូលបទនៃទិវាសិទិ្ធមនុស្សអន្តរជាតិនាឆ្នាំនេះ “យើងទាំងអស់គ្នាត្រូវការយុត្តិធម៌ និងសេរីភាព!” កាលបរិច្ឆេទពិតប្រាកដនៃការប្រមូលផ្តុំនឹងត្រូវបានប្រកាស បន្ទាប់ពីទិវាសិទិ្ធមនុស្សអន្តរជាតិ នាថ្ងៃទី១០ ខែធ្នូ។ អ្នករៀបចំកម្មវិធីគ្រោងដាក់ញត្តិជាច្រើនរយញត្តិទៅរដ្ឋសភាជាតិ ដើម្បីជាការបញ្ចប់បិទ ព្រឹតិ្តការណ៍។ ហត្ថលេខាជាច្រើន បង្ហាញពីការគាំទ្រក្នុងការប្រមូលនូវញត្តិទាំងនេះ ដែលត្រូវបាន រៀបចំឡើងក្រោមមូលបទនៃសិទិ្ធសំខាន់ៗបីគឺ៖ ដីធ្លី ពលកម្មសិទិ្ធមនុស្ស និង ប្រជាធិបតេយ្យ។

សេចក្តីថ្លែងការណ៍: ព្រះតេជគុណ លួន សូវ៉ាត បានទទួល​ពានរង្ងាន់ Martin Ennals Award សម្រាប់​អ្នកការពារសិទិ្ធមនុស្ស

Published on ថ្ងៃ២ ខែតុលា ឆ្នាំ២០១២; ព្រះតេជគុណ លួន សូវ៉ាត បានទទួលពានរង្វាន់ Martin Ennals Award ឆ្នាំ២០១២ សម្រាប់អ្នកការពារសិទិ្ធមនុស្សនៅថ្ងៃទី២ ខែតុលា ហើយបានក្លាយជាជនជាតិខ្មែរតែម្នាក់ គត់ដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពនេះ។ ពានរង្វាន់ ដែលត្រូវបានគេដឹងជាសាមញ្ញថា “ជាពានរង្វាន់ណូបែលសម្រាប់ សិទិ្ធមនុស្ស” ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣ ដែលត្រូវបានផ្តល់ និងការពារបុគ្គល ដែលបង្ហាញនូវសេចក្តីក្លាហានក្នុងការការពារ និងលើកកំពស់សិទិ្ធមនុស្ស។ ព្រះតេជគុណ គឺជាព្រះសង្ឃទីមួយ និង ជាជនជាតិអាស៊ីនៅភាគអាគ្នេយ៍ទីមួយ ដែលបានទទួលពានរង្វាន់។ ព្រះអង្គបាន ទទួលពានរង្វាន់ ដោយផ្ទាល់ក្នុងពិធីពិសេសមួយក្នុងទីក្រុង Geneva ប្រទេសស្វីស។

សេចក្តីថ្លែងការណ៍: ការចោទប្រកាន់​ប្រឆាំងទៅលើ​បុគ្គលិកសមាគមន៍អាដហុក បង្ហាញឲ្យឃើញ​ពីការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត​ក្នុងរយៈពេលមួយទសវត្សរ៍នេះ ទៅលើ​ការងារសិទិ្ធមនុស្ស​នៅកម្ពុជា

Published on ថ្ងៃ១៥ ខែសីហា ឆ្នាំ២០១២; យើងខ្ញុំទាំងអស់គ្នា ជាក្រុមសង្គមស៊ីវិល​ដែលមានរាយនាមដូចខាងក្រោម មានការសោកស្តាយយ៉ាងខ្លាំង​ទៅលើសេចក្តីសម្រេច​របស់តុលាការរាជធានីភ្នំពេញ​ក្នុងការបន្តធ្វើការចោទប្រកាន់​បែបនយោបាយ ប្រឆាំងនឹង​អ្នកធ្វើការផ្នែកសិទិ្ធមនុស្ស​ដែលនិយាយឥតសំចៃ លោក ចាន់ សុវ៉េត ទៅលើសកម្មភាពស្របច្បាប់​ដែលទាក់ទងនឹង​ការងាររបស់គាត់។

សេចក្តីថ្លែងការណ៍: ត្រូវតែបញ្ឈប់វប្បធម៌និទណ្ឌភាព និងអំពើហិង្សា

Published on ថ្ងៃ៣០ ខែឧសភា ឆ្នាំ២០១២; យើងខ្ញុំជាអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ដែលមានឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍នេះ សូមថ្កោលទោស ចំពោះការប្រើ កម្លាំងប្រដាប់អាវុធ និងការកើនឡើងនូវអំពើហិង្សាប្រឆាំងនឹងប្រជាពលរដ្ឋដែលទាមទារ ការការពារ សិទ្ធិរបស់ពួកគាត់លើសិទ្ធិដីធ្លី សិទ្ធិធនធានធម្មជាតិ និងសិទ្ធិការងារ។

ការឃ្លាំមើលចំនួនអ្នកទោស
13,419 អត្រាមធ្យម: ↘170%

ចុចត្រង់នេះសម្រាប់​របាយការណ៍ចុងក្រោយ​នៃចំនួនអ្នកទោស
តួលេខ​ចំនួនប្រជាជន​ប្រចាំខែ​ដែលបានចេញ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ដែលបាន​មកពី​ពន្ធនាគារ​១៨ ដែល​បានឃ្លាំមើលដោយ​លីកាដូ

ការធ្វើច្បាប់បំបិទមាត់

និយមន័យនៃ “បទល្មើស” នៅកម្ពុជា