សហគមន៍មួយចំនួនក្នុងប្រទេសប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ២០២៤
ចេញផ្សាយ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ពលរដ្ឋប្រមាណ ២.០០០ នាក់ នៅក្នុងរាជធានីភ្នំពេញ និងខេត្តមួយចំនួន ដែលរួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ធំ កំពង់ស្ពឺ កំពត កោះកុង ក្រចះ ព្រះវិហារ ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង ស្ទឹងត្រែង និងត្បូងឃ្មុំ បានប្រមូលផ្តុំគ្នាដេីម្បីប្រារព្ធទិវាអន្តរជាតិនៃសិទ្ធិនារី ខួបលេីកទី ១១៣ ឆ្នាំ២០២៤ ។ ការប្រារព្ធទិវានេះ បានធ្វើឡេីងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៨ ខែមីនា ដោយមានការចូលរួមពីសមាជិកសហគមន៍ដីធ្លី ព្រៃឈេី ជនជាតិដេីមភាគតិច យុវជន កុមារ អាជ្ញាធរក្នុងតំបន់ អង្គការជាតិ និងអន្តរជាតិនានា ។ ការប្រារព្ធទិវា ត្រូវបានធ្វើឡើង ដោយមានការឡេីងថ្លែងការណ៍ ការដេីរក្បួន ការពិភាក្សាជាវេទិកាសាធារណៈ ការច្រៀងចម្រៀង និងការហូបម្ហូបសាមគ្គី ។
នៅក្នុងទិវានេះ អ្នកចូលរួមបានអំពាវនាវឱ្យមានភាពស្មេីគ្នា និងគោរពសិទ្ធិស្ត្រីទាំងឡាយ ហើយក៏ឆ្លៀតក្នុងឱកាសនេះ អ្នកចូលរួមក៏បានអំពាវនាវឱ្យមានដំណោះស្រាយលេីបញ្ហាជាប្រព័ន្ធនានាដែលបានកេីតឡេីងមកលេីស្ត្រី ។ បញ្ហាទាំងនេះរួមមាន ជម្លោះដីធ្លី ការចាប់ខ្លួនដោយមិនត្រឹមត្រូវ ការរំលោភបំពាន ការបំភិតបំភ័យលេីសកម្មជនជាស្ត្រី ការរេីសអេីង និងអំពេីហិង្សាដោយផ្អែកលើយេនឌ័រ ។
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម សិទ្ធិស្ត្រី