កាលវិភាគនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍
កាលវិភាគឃ្លាំមើលការអនុវត្តរបស់តុលាការនេះ បង្ហាញពីករណីសំខាន់ៗនៅក្នុងប្រទេស ក៏ដូចជាករណីដែលអង្គការលីកាដូ បានការពារក្ដីនិងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ ករណីទាំងអស់នេះមានជាប់ពាក់ព័ន្ធជាមួយនឹងមនុស្សសំខាន់ៗជាច្រើន ដូចជាអ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សិស្ស-និស្សិត អ្នកនយោបាយនិងសកម្មជនគណបក្សនយោបាយ។ គោលការណ៍របស់អង្គការលីកាដូ គឺរក្សាការសម្ងាត់និងកិត្តិយសជូនជនរងគ្រោះ ហេតុដួចនេះ មិនមែនគ្រប់សំណុំរឿងទាំងអស់ដែលបាននឹងកំពុងឃ្លាំមើលនិងការពារក្តីដោយអង្គការលីកាដូ ត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីឃ្លាំមើលការអនុវត្តរបស់តុលាការទេ។
អ | ច | អ | ព | ព្រ | ស | ស |
២៨ | ២៩ | ៣០ | ១ | ២ | ៣ | ៤ |
- ថ្ងៃទី២ ខែឧសភា ៨:០០ព្រឹក៖ សវនាការនៅសាលាឧទ្ធរណ៍ភ្នំពេញ ពីបទ “ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស”។
ឌុច វុត្ថា*, ខាន់ ខេង*, គាំ កន*, គង់ ធឿន*, កន ចំរើន*, ឡាំ ហាន*, នុត ផាន់ណា*, សែម សុំ*, ស៊ិន រ៉ាត*, សុទ្ធ សន* - ថ្ងៃទី៣ ខែឧសភា ៨:០០ព្រឹក៖ ប្រកាសសាលដីកានៅតុលាការកំពូល ពីបទ “ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម”។
ឈឹម ស៊ីថរ*, ឈឹម សុខន*, ហៃ សុភាព*, ឃ្លាំង សុបិន្ត*, រី សុវណ្ណឌី*, សុន ស្រីពេជ្រ*, ទូច សិរីមាស*
* ឈ្មោះបុគ្គលដែលមានស្លាកសញ្ញារូបផ្កាយ គឺអ្នកទាំងនោះត្រូវបានផ្តល់មេធាវីការពារក្តីដោយអង្គការលីកាដូ។
** ឈ្មោះបុគ្គលដែលមានគូសបន្ទាត់ពណ៌ក្រហមខាងក្រោម គឺបច្ចុប្បន្នត្រូវបានឃុំខ្លួន សូមចុចលើឈ្មោះអ្នកទាំងអស់នោះសម្រាប់ព័ត៌មានបន្ថែម។