ការតវ៉ាឲ្យដោះលែងអ្នកស្រី យ៉ោម បុប្ឆា៖ ១៧៦ ថ្ងៃនៃការរួមគ្នាតវ៉ាក្នុងប្រទេសកម្ពុជា
ចេញផ្សាយ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ថ្ងៃនេះ គឺជាថ្ងៃទី១៧៦ ដែលអ្នកស្រី យ៉ោម បុប្ផា បានស្ថិតក្នុងមណ្ឌលកែប្រែអប់រំទី២ ដែលជាពន្ធនាគារនៅជាយរាជធានីភ្នំពេញ។
អ្នកស្រី យ៉ោម បុប្ផា គឺជាអ្នកការពារសិទិ្ធមនុស្សមកពីសហគមន៍បឹងកក់ ដែលបានដើរ តួនាទីយ៉ាងសកម្ម ក្នុងចលនាដើម្បីអំពាវនាវ សូមឲ្យមានការដោះលែងស្ត្រីបឹងកក់ទាំង ១៣ ដែលជាក្រុមស្ត្រីដែលត្រូវបានតុលាការដាក់ពន្ធនាគារ កាលពីខែឧសភា ឆ្នាំ២០១២ ទាក់ទងនឹងការតស៊ូការពារសិទិ្ធដីធ្លីរបស់អ្នកទាំងនោះ។ ស្ត្រីបឹងកក់ទាំង ១៣ ត្រូវបានដោះលែង កាលពីថ្ងៃទី ២៧ ខែមិថុនា ប៉ុន្តែអ្នកស្រី បុប្ផា ត្រូវបានចាប់ខ្លួន នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ហើយទទួលរងការចោទប្រកាន់ថា បានវាយបុរសម្នាក់ នៅតំបន់បឹងកក់។ ទោះជាអ្នកស្រីមិនមានគ្មានកំហុស អ្នកស្រីនៅតែត្រូវបានផ្តន្ទាទោស កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១២ ហើយដាក់ពន្ធនាគាររយៈពេល ៣ឆ្នាំ។
ចាប់តាំងពីអ្នកស្រី ត្រូវបានតុលាការចាប់ខ្លួនមក អ្នកភូមិបឹងកក់ និងអ្នកគាំទ្រនានា បានចាប់ផ្តើមការតវ៉ាធំៗជាច្រើន ដើម្បីអំពាវនាវសូមឲ្យមានការដោះលែងអ្នកស្រី។ សៀវភៅរូបថតនេះ បានចងក្រងនូវព្រឹត្តិការណ៍ទាំងនេះមួយចំនួន។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- តុលាការ និងនីតិរដ្ឋ សិទ្ធិដីធ្លី សិទ្ធិស្ត្រី