ព្រឹត្តិការណ៍នៃពិធីបុណ្យខួបគម្រប់មួយឆ្នាំនៃមរណភាពលោក បណ្ឌិត កែម ឡី
ចេញផ្សាយ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧កម្រងរូបភាពក្នុងព្រឹត្តិការណ៍ ថ្ងៃទី៩ និងទី១០ ខែកក្កដា ឆ្នាំ២០១៧ អំឡុងពេលប្រារព្ធខួបគម្រប់មួយឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ ប្រជាពលរដ្ឋកម្ពុជានៅក្រៅប្រទេស ក៏បានប្រារព្ធបុណ្យខួបគម្រប់មួយឆ្នាំនេះដែរ ដូចជានៅប្រទេសថៃ និងប្រទេសអូស្ត្រាលី។ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ លោកបណ្ឌិត ត្រូវបានឃាតករបាញ់ត្រូវចំនួនពីរកន្លែង ត្រង់ដើមទ្រូង និងក្បាល នៅក្នុងស្តាម៉ាតនៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចស្ដុបបូកគោក្នុងរាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងដែលត្រូវបានគេស្គាល់ថាឈ្មោះ អឿត អាង ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីខែមិនា ឆ្នាំ២០១៧ ប៉ុន្តែយុត្តិធម៌នៅតែមិនទាន់មាននៅឡើយ ដោយសារនៅមានមន្ទិលសង្ស័យជាច្រើនពាក់ព័ន្ធនឹងភាពខ្វះចន្លោះនៃដំណើរការរឿងក្ដីព្រហ្មទណ្ឌនេះ ទាំងនៅក្នុងនីតិវិធីស៊ើបអង្កេត និងសវនាការ។
- ឯកសារទាក់ទង
- ចំណងជើង & មូលបទ
- ឃាតកម្ម កែម ឡី