អត្ថបទខ្លីៗ

សកម្មជន​សិទិ្ធ​មនុស្ស​ចំនួន ១១ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់ និង​ឃាត់​ខ្លួន

ចេញផ្សាយ ថ្ងៃទី​២១ ខែមករា ឆ្នាំ២០១៤
F T M

ប្រជាពលរដ្ឋចំនួន ១១ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ឃាត់​ខ្លួន បន្ទាប់​ពី​បាន​ធ្វើ​ការ​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពី​ព្រឹក​មិញ​នេះ ដើម្បី​ដាក់​ញត្តិ​មួយ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​អង្គការ​ចំនួន ១៨២ ក្នុងការ​អំពាវនាវ​ឲ្យមាន​ការ​ដោះ​លែង​សកម្មជន​សិទិ្ធ​មនុស្ស និង​កម្មករ​ទាំង ២៣ នាក់ ដែល​ត្រូវ​បាន​ឃុំខ្លួន អំឡុង​ពេល​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​កាល​ពីដើម​ខែ​នេះ។ អ្នក​ទាំង ១១ នាក់ រួម​មាន​លោក រុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ (CITA) សកម្មជន​ដីធ្លី​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី អ្នក​ស្រី យ៉ោម បុប្ផា កញ្ញា សុង ស្រីលាភ អ្នក​ស្រី ផាន់ ឈុន​រ៉េត ក​ញ្ញា ប៊ូវ សោភា អ្នក​ស្រី អៀម ស្រី​ទូច អ្នក​ស្រី ងួន គីម​ឡាង សកម្មជន​ដីធ្លី​តំបន់​ថ្មគោល​ក្បែរ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ អ្នក​ស្រី ឈួង សុភាព ក៏​ដូច​ជា​កញ្ញា ឡុង គីម​ហ៊ាង បុគ្គលិក​​ក្រុម​ការងារ​សិទិ្ធ​​លំនៅឋាន (HRTF) ហើយ​និង​អ្នក​ស្រី ឈាង ធីតា ជា​សកម្មជន​មក​ពី​សម្ព័ន្ធ​សហជីព​កម្ពុជា (CATU)។

លើសពីនេះ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ទើបតែ​បាន​ជូន​ដំណឹង​មក​ក្រុម​មេធាវី​អង្គការ​មិនមែន​រដ្ឋាភិបាល​ថា អ្នក​ទាំង ២២ នាក់​ក្នុង​ចំណោម​អ្នក​ទាំង ២៣ នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន​នៅ​មណ្ឌល​កែប្រែ ម៣ កាល​ពី​ដើមខែ​នេះ មិន​អាច​អនុញ្ញាត​ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​នោះ​ឡើយ។ ថ្ងៃផុត​កំណត់​នៃ​ការ​ប្រកាស​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​អំពី​ការ​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​សម្រាប់​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) គឺនៅ​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា