អ្នកការពារសិទិ្ធមនុស្សទាំង ១១ នាក់ត្រូវបានដោះលែងវិញហើយ
ចេញផ្សាយ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤អ្នកការពារសិទិ្ធមនុស្សទាំង ១១ នាក់ ដែលត្រូវបានឃាត់ខ្លួនកាលពីព្រឹកមិញ ក្នុងអំឡុងពេលហែក្បួនដាក់ញត្តិសុំអន្តរាគមន៍ក្នុងការឲ្យមានការដោះលែងអ្នកតវ៉ាទាំង ២៣ នាក់ ដែលត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៣ (ពន្ធនាគារ ម៣) ត្រូវបានដោះលែងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវិញហើយ។ អ្នកទាំងនោះ ត្រូវបានដោះលែង ដោយមិនមានការចោទប្រកាន់អ្វីនោះទេ ប៉ុន្តែមានការចុះហត្ថលេខាដោយសន្យាថានឹងមិនចូលរួមនៅក្នុងការតវ៉ាលើក្រោយនោះទេ។
- ចំណងជើង & មូលបទ
- សិទិ្ធបញ្ចេញមតិ និងចូលរួម ដោះលែង ២៣ នាក់