អត្ថបទខ្លីៗ

​សកម្មជន​ការពារ​ព្រៃឈើ​ ​​ត្រូវ​បាន​សម្រេចឱ្យរួចផុតពីបទចោទ

ចេញផ្សាយ ថ្ងៃទី​៦ ខែតុលា ឆ្នាំ២០២៣
F T M
រូបលោក​ ឆន ផល្លា​ ជាមួយ​ភរិយា ​និងកូនប្រុស​របស់​លោក​២នាក់ ​នៅខាង​មុខ​ពន្ធនាគារ​ខេត្តរតនគិរី ​ថ្ងៃទី០៦​​​ ខែតុលា ​ឆ្នាំ២០២៣ ​។​

​កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​ ​បាន​ប្រកាស​សាលដីកា​ ​​ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​សកម្មជន​ការពារ​ព្រៃឈើ​នៅ​ខេត្ត​រតនគិរី​ចំនួន​ ​៥​រូប​ ​រួម​មាន​លោក​ ​ឆន​ ​ផល្លា​ ​សកម្មជន​បរិស្ថាន​ជា​យូរឆ្នាំ​មក​ហើយ​ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ ​ក្រោយ​ពី​មានការ​ចាប់ខ្លួន​លោក​ ​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​ លោក​ ឆន ផល្លា ​ត្រូវបាន​ដោះលែង​នៅថ្ងៃនេះ ​បន្ទាប់ពី​​អគ្គព្រះរាជអាជ្ញា​នៃ​មហា​អយ្យការ​អមសាលា​ឧទ្ធរណ៍​ត្បូងឃ្មុំ​សម្រេច​មិន​ប្តឹង​សាទុក្ខ ។​​

​លោក​ ​ផល្លា​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​៦​ឆ្នាំ​ ​ក្នុង​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​២​ ​ខណៈ​ដែល​សកម្មជន​៤​នាក់​ទៀត​ដូចជា​ ​លោក​ ​ខាំ​ ​ម៉ា​សូក​ ​លោក​ ​ស៊ីថា​ន់ ញ៉ាន់ ​លោក​ ​ថ្វែ​ ហុ​ក​ ​និង​លោក​ ឡាត់ ​ប្រា​ញ់ ​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​ទំពួន​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ ​៥​ឆ្នាំ​ ​ប៉ុន្តែ​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ទេ​ ​ដោយ​រង់ចាំ​ការ​ប្ដឹងឧទ្ធរណ៍​ ​។​ ​បទ​ចោទ​ទាំងនេះ​ ​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​មួយ​ដែល​អ្នក​ទាំង​ប្រាំ​បាន​ចូលរួម​ក្នុង​ឆ្នាំ​២​០​១​៧​ ​ក្នុង​គោលបំណង​ការពារ​ដីធ្លី​ ​និង​ដី​ព្រៃ​របស់​ពួកគេ​ ​ក៏ដូចជា​លើក​ក​ម្ពស់​ការយល់​ដឹង​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ​។​

​អ្នក​ទាំង​៥​ ​ធ្លាប់​ត្រូវ​បាន​សាលាដំបូង​ខេត្ត​រតនគិរី​ ​ផ្ដន្ទាទោស​ ​ដោយ​ចោទប្រកាន់​ថា​ ​ពួកគេ​ “​កាប់គាស់​ ​រុករាន​ដី​ព្រៃ​ ​ឆ្ការ​ ​ដុត​ ​និង​ឈូស​ឆាយដី​ព្រៃ​ ​ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​” ​តាម​បញ្ញត្តិ​មាត្រា​២​៨​នៃ​ក្រមព្រហ្មទណ្ឌ​ ​និង​មាត្រា​៥​៦​(​៤​) ​និង​មាត្រា​៦​២​(​១​) ​នៃ​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា