អត្ថបទខ្លីៗ

តុលារការកំពូលចេញសេចក្ដី​សម្រេចបន្ត​ឃុំខ្លួនមន្ត្រីរបស់គណបក្សជំទាស់

ចេញផ្សាយ ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ២០២៣
F T M
តុលាការ​កំពូល​ភ្នំ​ពេញ​ កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​ វិច្ឆិការ​ ឆ្នាំ​២០២៣

នា​ព្រឹកនេះ​ ​តុលា​រកា​រ​កំពូល​បាន​ច្រានចោល​ប្តឹងឧទ្ធរណ៍​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​ ​និង​បដិសេធ​ការ​ស្នើសុំ​ឱ្យ​នៅ​ក្រៅ​ឃុំ​របស់​ម​ន្រ្តី​គណបក្ស​ភ្លើង​ទៀន​មួយ​រូប​ទៀត​ ​នៅ​ក្នុង​សំណុំរឿង​ពីរ​ផ្សេងគ្នា​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​នៅ​បន្ត​ជាប់ពន្ធនាគារ​។​

តុលា​រ​ការបាន​ច្រានចោល​ប្តឹងឧទ្ធរណ៍​របស់​លោក​ ​តូច​ ថឹ​ង​ ​ជា​ប្រធាន​ប្រចាំ​ខេត្ត​ម្នាក់​របស់​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ត្រូវ​បាន​
ផ្តន្ទាទោសពី​បទ​ក្លែង​បន្លំ​ ​និង​បទ​ប្រើប្រាស់​លិខិត​ក្លែងក្លាយ​ ​កាលពីដើម​ឆ្នាំនេះ​។​ ​តុលា​រកា​រ​កំពូល​ ​ក៏បាន​សម្រេច​បន្ត​ឱ្យ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​លេី​លោក​ ​ចៅ​ ​វាសនា​ ​ជា​អតីត​ចៅសង្កាត់​ប៉ោយ​ប៉ែត​ ​និង​ជា​សមាជិក​គណៈកម្មាធិការ​អ​ចិន្រ្តៃយ៍​នៃ​គណបក្ស​ភ្លើង​ទៀន​ ​ដែល​កំពុង​រងចាំ​ការ​ជំនុំ​ជម្រះ​ក្តី​ពី​បទ​ញុះ​ញុ​ង​។​ ​ម​ន្រ្តី​ទាំងពីរ​រូប​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធ​នាគា​រវិ​ញ​បន្ទាប់ពី​សវនាការ​រួច​។​

លោក​ ​តូច​ ថឹ​ង​ ​អាយុ​ ​៧​៤​ ​ឆ្នាំ​ ​ត្រូវ​បាន​ផ្តន្ទាទោស​ពី​បទ​ក្លែង​បន្លំ​ ​និង​បទចោទប្រកាន់​ពាក់ព័ន្ធ​ ​ជាមួយនឹង​ចុងចោទ​ ​១​២​ ​នាក់​ផ្សេងទៀត​នៅ​ក្នុង​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​។​ ​ការ​ផ្តន្ទាទោស​ទាំងនេះ​ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ថ្មី​មួយ​ ​ដែល​ហៅថា​ ​គណបក្ស​បេះដូង​ជាតិ​ ​នៅ​ចុង​ឆ្នាំ​ ​២​០​២​១​។​ ​លោក​ ថឹ​ង​ ​ត្រូវ​បាន​ដាក់​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៥​ ​លាន​រៀល​ (​ប្រមាណ​ ​១​,​២​៥​០​ ​ដុល្លារ​អាមេរិក​)​។​

​លោក​ ​វាសនា​ ​អាយុ​ ​៥​៩​ ​ឆ្នាំ​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​២​៥​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​បន្ទាប់ពី​មានការ​អះអាង​ថា​បាន​បង្ហោះ​រូបភាព​សន្លឹកឆ្នោត​ដែល​គូស​ខ្វែង​របស់​គាត់​នៅ​លើ​បណ្តាញ​សង្គម​ ​និង​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះ​ញុ​ង​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ​និង​បទ​ញុះ​ញុ​ង​ឱ្យ​មានការ​អើ​ស​រើ​ង​ ​ស្ថិត​ក្រោម​មាត្រា​ ​៤​៩​៤​-​៥​ ​និង​ ​៤​៩​៦​ ​នៃ​ក្រមព្រហ្មទណ្ឌ​។​ ​ការ​ចាប់ខ្លួន​នេះ​ធ្វើឡើង​ភ្លាម​ៗ​ ​បន្ទាប់ពី​លោក​ ​វាសនា​ ​ត្រូវ​បាន​ដោះលែង​ពី​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​៤​ (​ដែលគេ​ហៅថា​ ​គុក​ត្រពាំង​ ​ផ្លុង​) ​នៅ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​ដែល​បាន​ជាប់ឃុំឃាំង​អស់​រយៈពេល​ប្រាំ​ឆ្នាំ​ពី​ការ​ផ្តន្ទាទោស​ទៅលើ​បទល្មើស​ផ្សេងៗ​ជាច្រើន​។​ ​លោក​ ​វាសនា​ ​នៅ​ពេល​នោះ​ត្រូវ​បាន​ជ្រើសតាំង​ជា​ប្រធាន​ឃុំ​ ​និង​ជា​អតីត​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​។​ ​ការ​ជំនុំ​ជម្រះ​សំណុំរឿង​ក្តី​បច្ចុប្បន្ន​របស់​គាត់​ ​នៅ​មិនទាន់​កំណត់​ថ្ងៃ​នៅឡើយ​ទេ​។​

​ទាំង​លោក​ ថឹ​ង​ ​និង​ ​លោក​ ​វាសនា​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដែល​ត្រូវការ​ការ​ព្យាបាល​នៅ​ក្រៅ​ឃុំ​។​ ​តុលា​រកា​រ​កំពូល​នៅ​ថ្ងៃនេះ​បាន​សម្រេច​ថា​ស្ថានភាព​របស់​លោក​ ថឹ​ង​ ​មិន​អាច​អនុញ្ញាត​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​បាន​ឡើយ​ ​ខណៈ​ដែល​គាត់​អាច​ស្នើសុំ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ទេ​ព្យ ​បើសិនជា​ស្ថានភាព​របស់​គាត់​កាន់តែ​ធ្ងន់ធ្ងរ​។​ ​តុលា​រកា​រ​មិនបាន​ផ្តល់​ដំណោះស្រាយ​ជាក់លាក់​ចំពោះ​បញ្ហា​សុខភាព​របស់​លោក​ ​វាសនា​ ​នោះ​ទេ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា