អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​តំកល់​សេចក្តី​សម្រេច​សាលាដំបូង​ ផ្តន្តា​ទោស​សមាជិក​និង​អ្នកគាំទ្រ​គណ​បក្សជំទាស់​ ​ពី​បទ​ក្លែង​ឯកសារ​ ​

ចេញផ្សាយ ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
F T M
The Phnom Penh Municipal and Appeal Court buildings, pictured in October 2023.

នា​ថ្ងៃនេះ​ ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​បាន​សម្រេច​តំកល់​ការ​ផ្តន្ទាទោស​លោក​ ​សៀម​ ​ភ្លុក​ ​សហ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិខ្មែរ​ ​និង​សមាជិក​និង​អ្នកគាំទ្រ​គណបក្ស​នេះ​ចំនួន​ ​បី​នាក់​ផ្សេងទៀត​ (​អ្នកស្រី​ ​នូ​ សិទ្ធា​រី​ ​លោក​ ​ខឿន​ ​វី​រ៉ាត់​ ​និង​លោក​ ​តូច​ ថឹ​ង​) ​ដោយ​ចោទប្រកាន់​ពី​បទ​ក្លែង​បន្លំ​ ​និង​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​ ​តាម​បញ្ញត្តិ​មាត្រា​៦​២​៦​ ​មាត្រា​៦​២​៧​ ​មាត្រា​៦​២​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​ ​ត្រូវ​បាន​ប្រកាស​ ​ក្រោយពេល​បញ្ចប់​សវនាការ​ ​កាលពី​ព្រឹកនេះ​ ​។​

​កាលពី​ថ្ងៃ​ទី​២​៤​ ​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​៣​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ផ្តន្ទាទោស​លោក​ ​សៀម​ ​ភ្លុក​ ​និង​មនុស្ស​ ​១​២​ ​នាក់​ ​ផ្សេងទៀត​ ​ដែល​រួម​មាន​អ្នក​ទាំង​បី​នាក់​ខាងលើ​ផង​ដែរ​ ​។​ ​ជា​លទ្ធផល​ ​សាលាឧទ្ធរណ៍​នា​ថ្ងៃនេះ​ ​បាន​សម្រេច​តំកល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​ ​ដោយ​ផ្តន្ទាទោស​ ​លោក​ ​សៀម​ ​ភ្លុក​ ​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំ​កន្លះ​ ​និង​ពិន័យ​ជា​ប្រាក់​ ​៥​ ​លាន​រៀល​ (​ប្រហែល​ ​១​,​២​៥​០​ ​ដុល្លារ​អាមេរិក​) ​។​ ​ចំ​នែក​ឯ​អ្នក​ទាំង​បី​ ​ខាងលើ​ ​ត្រូវ​បាន​ផ្តន្ទាទោស​ ​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​២​ ​ឆ្នាំ​ ​និង​ពិន័យ​ជា​ប្រាក់​ដូចគ្នានឹង​ករណី​លោក​ ​សៀម​ ​ភ្លុក​ ​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា