អត្ថបទខ្លីៗ

​មេដឹកនាំ​គណ​បក្សជំទាស់​ម្នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​៩ ខែឧសភា ឆ្នាំ២០២៤
F T M
ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី លើក​ដៃ​របស់​គាត់​ ក្នុង​ព្រឹត្តិការណ៍​មួយ នៅ​មុខ​ទីស្នាក់​ការ​គណបក្ស​ នៅ​​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ខែ​មេ​សា​ ឆ្នាំ​២០២៤ ។

​នៅ​ព្រឹកនេះ​ ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ ​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​តាម​ដីកាបញ្ជា​ឱ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដើម្បី​សាកសួរ​នៅ​ឯ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​ ​ផែនការ​ងារ​សន្តិសុខ​ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​។​ ​ការ​ចាប់ខ្លួន​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ ​នៅពេលដែល​លោក​ទើប​ត្រឡប់មក​ពី​ជួប​អ្នកគាំទ្រ​របស់​លោក​នៅ​ឯ​ប្រទេស​ជប៉ុន​ ​។​

​លោក​ ​ស៊ុន​ ​ចន្ធី​ ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កង​កម្លាំង​នគរបាល​​ ​កាលពី​ម៉ោង​ ​៩​ ​ព្រឹកនេះ​ ​ដោយ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​ដោយ​បាន​បញ្ជាក់​ថា​ ​ការ​ចាប់ខ្លួន​លោក​ ​ចន្ធី​ ​គឺ​តាម​ដីកា​បញ្ជា​ឱ្យ​​ចូលខ្លួន​ ​ដើម្បី​សាកសួរ​ពី​សំណុំរឿង​ “​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ​តាម​មាត្រា​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​

​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​មួយ​ ​ត្រូវ​បាន​ចេញ​ដោយ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចុះ​ថ្ងៃ​ទី​០​៧​ ​ខែ​ឧសភា​ ​ដោយ​បង្គាប់​ឱ្យ​នគរបាល​ ​ចាប់ខ្លួន​លោក​ ​ចន្ធី​ ​និង​នាំ​ខ្លួន​លោក​ ​នៅមុខ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​ ​ផែនការ​ងារ​សន្តិសុខ​ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​។​ ​ដីកាបញ្ជា​ឱ្យ​ចូលខ្លួន​ ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ព្រះរាជអាជ្ញា​ ​ច្រឹង​ ​ខ្មៅ​ ​នៅ​ថ្ងៃ​តែមួយ​ដែល​គណបក្ស​កម្លាំង​ជាតិ​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​របស់​លោក​ ​ចន្ធី​ ​ដែល​កំពុង​និយាយទៅ​កាន់​អ្នកគាំទ្រ​របស់​លោក​ ​នៅ​ឯ​ប្រទេស​ ​ជប៉ុន​ ​។​

​គណបក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​បង្កើត​ឡើង​ ​នៅ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​ក្រោយពេល​ដែល​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​គណ​:កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​បដិសេធ​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ការបោះឆ្នោត​ថ្នាក់​ជាតិ​កាលពី​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​កម្លាំង​ជាតិ​ជាច្រើន​ ​មកពី​គណបក្ស​ភ្លើង​ទៀន​ ​ដែល​រួម​មាន​អតីត​​សកម្មជន​សិទិ្ធ​ការងារ​ ​និង​អតីត​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​។​ ​លោក​ រ៉ុ​ង​ ​ឈុន​ ​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​គណបក្ស​កម្លាំង​ជាតិ​ ​។​ ​ថ្នាក់​ដឹកនាំ​ចំនួន​ ​បី​នាក់​ ​នៃ​គណបក្ស​កម្លាំង​ជាតិ​ ​បច្ចុប្បន្ន​កំពុង​ជាប់​ក្នុង​ពន្ធ​នាគា​រ​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា