អត្ថបទខ្លីៗ

សមាជិក​សហគមន៍​សំរោង​ត្បូង​ ​រង​ការបៀតបៀន​ ​ក្រោយ​ទទួលការ​ជូនដំណឹង​ពី​ការ​បណ្តេញ​ចេញ

ចេញផ្សាយ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០២៤
F T M
កងកម្លាំង​នគរបាល​ និង​កង​សន្តិសុខ​ខណ្ឌ បាន​រុញ​ច្រាន​សមាជិក​សហគមន៍​សំរោង​ត្បូងជាច្រើន​នាក់ នៅ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០២៤ ។

​កងកម្លាំង​នគរបាល​ ​និង​កង​សន្តិសុខ​ខណ្ឌ​ជាច្រើន​នាក់​ ​បាន​បិទផ្លូវ​ ​រារាំង​ការ​ដើរក្បួន​របស់​សមាជិក​សហគមន៍​សំរោង​ត្បូង​ចំនួន​ប្រមាណ​ ​៦​០​ ​នាក់​ ​ដែល​កំពុង​រស់នៅ​ក្នុង​បឹង​តា​មោក​ ​ដែល​ឋិតនៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ ​។​ ​នា​ព្រឹកនេះ​ ​អាជ្ញាធរ​ប្រើ​អំពើ​ហិង្សា​ ​និង​រុញច្រាន​សមាជិក​សហគមន៍​ ​ដែល​កំពុង​ដើរឆ្ពោះ​ទៅកាន់​សាលា​ខណ្ឌ​ព្រែក​ព្នៅ​ ​ដើម្បី​ជួប​មន្ត្រី​ខណ្ឌ​ ​ក្រោយពេល​ដែល​ពលរដ្ឋ​ចំនួន​ ​៦​ ​គ្រួសារ​ ​ក្នុង​សហគមន៍​ ​ទទួល​បានការ​ជូនដំណឹង​ពី​ការ​បណ្តេញ​ចេញពី​លំនៅឋាន​ ​។​ ​ការ​ជូនដំណឹង​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០​៨​ ​ខែ​ឧសភា​ ឱ្យ​គ្រួសារ​ទាំងនោះ​ចាកចេញ​ ​ដើម្បី​ទុក​ដី​សាងសង់​ផ្លូវ​ ​។​

​កងកម្លាំង​នគរបាល​ ​និង​កង​សន្តិសុខ​ប្រមាណ​ជាង​ ​៦​០​ ​នាក់​ ​បាន​រារាំង​សមាជិក​សហគមន៍​ទាំងនោះ​ ​ដោយ​បាន​រុញច្រាន​អ្នក​ទាំងនោះ​ ឱ្យ​ថយក្រោយ​ ​ប្រើប្រាស់​អំពើ​ហិង្សា​សមាជិក​សហគមន៍​មួយ​ចំនួន​ ​និង​រារាំង​អ្នក​ទាំងនោះ​ ​មិន​ឱ្យ​ដើរក្បួន​ឆ្ពោះទៅ​កាន់​សាលា​ខណ្ឌ​ ​។​ ​ពលរដ្ឋ​ទាំងនោះ​ ​ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឱ្យ​ដើរ​ត្រឡប់ទៅ​កាន់​ផ្ទះ​របស់​ពួកគេ​វិញ​ ​ដោយមាន​ការ​អម​ដោយ​កងកម្លាំង​សន្តិសុខ​ជាច្រើន​ ​។​

​សមាជិក​សហគមន៍​សំរោង​ត្បូង​ជាច្រើន​នាក់​ ​បាន​ប្រឈម​នឹង​ការ​រំលោភបំពាន​ពីសំណាក់​កងកម្លាំង​នគរបាល​ ​ការចោទប្រកាន់​ពី​បទល្មើស​ព្រហ្មទណ្ឌ​ជាច្រើន​ ​និង​ការ​គំរាមកំហែង​នៃ​ការ​បណ្តេញ​ចេញ​ដោយបង្ខំ​ ​នៅ​ខណៈ​ដែល​រាជរដ្ឋាភិបាល​បាន​កាត់​ដី​ ​និង​លុប​មួយភាគធំ​នៃ​ផ្ទៃ​បឹង​តា​មោក​ ​ដោយ​ប្រគល់​ទៅ​ឱ្យ​ក្រសួង​មួយ​ចំនួន​ ​មន្ត្រី​រាជការ​មួយ​ចំនួន​ ​និង​បុគ្គល​ឯកជន​ជាច្រើន​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និត​នឹង​អ្នកមានអំណាច​ ​។​

​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​បាន​រង​របួស​ ​អំឡុង​ពេល​ប៉ះទង្គិច​គ្នា​ជាមួយ​អាជ្ញាធរ​ ​កាលពី​ខែកុម្ភៈ​ ​នៅពេលដែល​អាជ្ញាធរ​ព្យាយាម​ចាក់​ដី​លុប​បឹង​ ​ជា​កន្លែង​ដែល​ពលរដ្ឋ​តែងតែ​នេសាទ​ត្រី​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា