អត្ថបទខ្លីៗ

មួយថ្ងៃមុនសវនាកាឧទ្ធរណ៍៖ ក្រុម​មនុស្ស​ជា​ច្រើន ជួបជុំគ្នានៅ​តាម​ផ្លូវ​

ចេញផ្សាយ ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០១៤
F T M

នៅថ្ងៃនេះ ក្រុមសង្គមស៊ីវិល សហគមន៍ និងព្រះសង្ឃជាច្រើន ធ្វើការ​បង្ហោះ​ប៉ោង​ប៉ោង​នៅ ៥៧ កន្លែង​ក្នុងរាជ​ធានី​ភ្នំពេញ​ និងតាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ដើម្បី​គាំទ្រ​ឲ្យ​មាន​ការ​ដោះ​លែង​កម្មករ​ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំង​ ២៣ នាក់ ដែលត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មុន។ បន្ទាប់​ពី​កម្មករ​ចំនួន​ពីរ​នាក់​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃទី​៨ ខែ​កុម្ភៈ​ អ្នក​ដែល​នៅ​សល់​ទាំង ២១នាក់ ត្រូវ​បាន​កំនត់​ឡើង​សវនាកា​ឧទ្ធរណ៍​អំពី​ការ​នៅក្រៅ​ឃុំ​របស់​អ្នក​ទាំង​នោះ​ នៅសាលា​ឧទ្ធរណ៍​នាថ្ងៃ​ស្អែក។ សកម្មភាព​ទាំង​នេះ កំពុង​កើត​ឡើងតំនាល​គ្នា​នឹងសកម្មភាព​ "ទិវា​​សកម្មភាពពិភពលោក​" នា​ថ្ងៃ​នេះ សម្រាប់​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ និង​កម្មករ ដែលសហជីពអន្តរជាតិ​ជាច្រើន​ដូច​ជា IndustriALL សហជីព Global Union និង ITUC ដោយ​បាន​ប្រ​មូល​ផ្តុំ​កម្មករ​ជា​ច្រើន​ទូ​ទាំង​ពិ​ភព​លោក​ ដើម្បី​តវ៉ា​នៅ​មុខ​ស្ថាន​ទូត​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ប្រចាំ​ទីក្រុង​បាង​កក គូឡា​ឡុំពួរ ខេនប៊ើរ៉ា​​ ប៊ែឡាំង ព្រុសសែល ហ្សឺណែវ ហុងកុង ម៉ានីល ចាកាតា ឡុងដុង និងសេអ៊ូល។

នៅព្រឹកនេះ សហគមន៍ដីធ្លី ចំនួន ១០០ នឹងដាក់​ញត្តិរួម ដែលមានចុះ​ហត្ថលេខា​ដោយ​​សង្គម​ស៊ីវិល​ចំនួន ១៩៧ ទៅកាន់​ស្ថានទូត​វៀតណាម​ ប៉ុន្តែ​ញត្តិ​របស់​អ្នក​ទាំង​នោះ មិនត្រូវ​បានទទួល​នោះ​ឡើយ។ នៅម៉ោង ១០ ព្រឹក សហគមន៍​ក្បែរអាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ នឹង​ធ្វើ​ការបង្ហោះ​ប៉ោង​ប៉ោង នៅ​មុខ​មជ្ឈ​មណ្ឌល​សហគមន៍​របស់​អ្នក​ទាំងនោះ។

នៅម៉ោង​ ១១ កន្លះ​ព្រឹក ក្រុម​សង្គម​ស៊ីវិល​ នឹងជួប​ជុំ​គ្នា ដើម្បី​បង្ហោះ​ប៉ោង​ប៉ោង​ទាម​ទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​ ២៣ នាក់​ នៅ​ជាង ៤០​កន្លែងទូទាំង​រាជ​ធានី​ភ្នំពេញ។ ក្រុមធំ​ នឹងធ្វើ​ការ​បង្ហោះ​ប៉ោង​ប៉ោង នៅ​មុខ​ព្រះ​បរម​រាជ​វាំង​។ ក្រុម​ដទៃ​ទៀត នឹងបង្ហោះ​ប៉ោង​ប៉ោង​តំណាល​គ្នា នៅខេត្ត​សៀមរាប ប៉ោយប៉ែត ព្រះ​សីហនុ និងកំពត។

លើស​ពី​នេះ អ្នក​ចូលរួម​មកពីសហជីព​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល ចំនួន ៨ គ្រោង​នឹង​ដើរ​ហែក្បួន​ទៅ​កាន់ស្ថានទូត​សហរដ្ឋអាមេរិក ចិន បារាំង និងអង់គ្លេស ដើម្បី​ដាក់​ញត្តិ​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ដើម​ខែ​មករា​ អំឡុង​ពេល​មាន​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ និង​ទាមទារ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៦០ ដុល្លារ សម្រាប់​កម្មករ​រោង​ចក្រ​កាត់ដេរ។ ការ​ដើរ​ហែរ​ក្បួន​របស់​អ្នក​ទាំង​នោះ នឹងប្រមូល​ផ្តុំ​គ្នាធំ​នៅ​មុខ​ព្រះ​បរម​រាជ​វាំង នៅម៉ោង ១១ កន្លះ ជា​កន្លែង​ដែលអ្នក​ទាំង​នោះ​នឹង​ចូល​រួម​ជា​មួយ​ក្រុម​ធំ​ ក្នុង​ការ​បង្ហោះ​ប៉ោង​ប៉ោង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា