អត្ថបទខ្លីៗ

សាលាដំបូងរាជធានីភ្នំពេញនឹងបើក​សវនាការ​សម្រាប់​កម្មករ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​ចាប់​ខ្លួន

ចេញផ្សាយ ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០១៤
F T M

ថ្ងៃនេះ​សាលាដំបូង​រាជធានីភ្នំពេញ​បានប្រកាសថា ការស្នើសុំក្នុង​លក្ខខ័ណ្ឌ​ពិសេស​របស់ សុគន្ធ សម្បត្តិ​ពិសិទ្ធិ មកពី​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បីសិទ្ធិការងារ ក្នុងការ​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ដើម្បីទទួល​បានការ​វះកាត់​ដៃនៅ​មន្ទីពេទ្យ​ប្រទេស​ថៃ នឹងត្រូវ​បានសម្រេច​នៅថ្ងៃទី​៤ ខែ​មេសា។ ពិសិទ្ធ​បានចាប់​ខ្លួន​កាលពី​ដើមខែ​មករា ក្នុង​ចំណោម​កម្មករ និងអ្នក​ការពារសិទ្ធិ​មនុស្ស​ទាំង ២២នាក់​ផ្សេងទៀត ហើយត្រូវ​បានឃុំ​ខ្លួន​នៅក្នុង​មណ្ឌល​អប់រំ​កែប្រែទី ៣ ចាប់តាំង​ពីពេលនោះ​មក។ លោក​ត្រូវបាន​រងការ​វាយដំ​យ៉ាងខ្លាំង​ពីសំណាក់​កង​សន្តិសុខ នៅកន្លែង​ចាប់ខ្លួន ហើយ​បាន​បណ្តាល​ឲ្យដៃ​របស់​លោក​​បាក់ ដែលជា​មូលហេតុ​នាំឲ្យ​មានការ​ទាមទារឲ្យ​មានការ​វះកាត់​នៅពេល​នេះ។

លោក វន់ ពៅ ប្រធានសមាគម​ឯករាជ្យ​ប្រជាធិបតេយ្យ​នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្រប​សម្រួល​របស់​សម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា និង​លោក ច័ន្ទ ពុទ្ធិស័ក្ក មេដឹកនាំ​សហគមន៍​បឹងកក់ និង​កម្មករ​ប្រាំមួយ​នាក់​ផ្សេងទៀត​ដែលត្រូវ​បាន​ចាប់​ខ្លួន កាលពី​ថ្ងៃទី​២ ខែ​មករា និងត្រូវ​បាន​ជំនុំជម្រះ​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ វេលាម៉ោង ៨ព្រឹក ថ្ងៃទី​១៨ ខែ​មេសា។ នៅពេល​ជាមួយ​គ្នា​នេះ​ដែរ សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើកអង្គ​ជំនុំ​ជម្រះពីរ​ផ្សេងគ្នា​សម្រាប់​អ្នកដែល​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​មករា។ សវនាការ​មួយសម្រាប់​សំណុំរឿង ជា សារ៉ាត់ យន់ សុខជា និង ប៊ូ សារិទ្ធ ខណៈពេល​ដែល​សវនាការ ទី៣ សម្រាប់​អ្នក​ដែលសេស​សល់ ១០​នាក់​ក្នុង​ចំណោម ២៣​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ដើមខែ​មករា កន្លងមក។

២នាក់​ក្នុង​ចំណោម ២៣នាក់នោះ គឺ យន់ សុខជា និង ប៊ូ សារិទ្ធ ត្រូវបាន​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ។ ថ្ងៃទី​១១ ខែ​កុម្ភៈ អ្នក​ទាំង ២១​នាក់​ផ្សេងទៀត​ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធ​ការ​ដោះលែង​ឲ្យនៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន ហើយ​នៅតែ​បន្តឃុំ​ខ្លួន​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី ៣។ លោក វន់ ពៅ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បដិសេធការ​ស្នើសុំ​ឲ្យនៅ​ក្រៅ ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ជាថ្មី​ម្តង​ទៀត​នៅថ្ងៃទី​២៤ ខែមីនា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា