អត្ថបទខ្លីៗ

ក្រោយ​ចូល​ឆ្នាំ​ថ្មី អំពើ​ហិង្សា​នៅ​តែ​បន្ត​កើត​មាននៅ​ទី​លាន​ប្រជា​ធិបតេយ្យ

ចេញផ្សាយ ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០១៤
F T M

នៅព្រឹក​នេះ កងសន្តិសុខ​បាន​បង្ក្រាប​ទៅ​លើ​យុវជន​គណបក្ស​សង្គ្រោះជាតិ បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋា​ភិបាល អ្នក​កាសែតជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​នាក់ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ បាន​ប្រមូល​ផ្តុំ​គ្នា​ ជាមួយ​នឹង​អ្នក​ស្រី​មួរ​ សុខ​ហួរ ដែល​ជា​ការ​ព្យាយាម​ជា​ថ្មី​ម្តង​ទៀត​ ក្នុង​ការ​ចូល​ទៅ​កាន់​ទីលាន​ប្រជា​ធិបតេយ្យ។ អង្គការ​ លីកាដូ បាន​ផ្តល់​នូវ​ការ​ព្យាបាល​ដល់​មនុស្ស​ចំនួន​ ៧នាក់ បន្ទាប់​ពី​មាន​ការ​បង្ក្រាប​​យ៉ាង​​ហិង្សា​មក។ មនុស្ស​ចំនួន ២នាក់ បាន​រង​របួសខាងក្រៅ ហើយ​ម្នាក់​ទៀត​ រង​របួស​ធ្ងន់​ធ្ងរ​ដោយ​មាន​ចេញ​ឈាម​នៅ​ត្រង់​ត្រចៀក។ អ្នក​ស្រី មួរ សុខ​ហួរ ត្រូវ​បាន​សែង​ចេញ​ដោយ​កង​សន្តិសុខ​ជា​ច្រើន​នាក់ ហើយ​ទទួល​រង​របួស​បន្តិច​បន្ទួច។

នេះ គឺ​ជា​ការ​ប៉ុន​ប៉ង​ព្យាយាម​ចូល​ទៅ​កាន់​ទីលាន​លើក​ទី ៦ ហើយ​របស់អ្នក​តំណាង​រាស្ត្រ​ អ្នកស្រី មួរ សុខ​ហួរ ចាប់​តាំង​ពី​មាន​បំ​រាម​ជួប​ជុំ​ជា​សាធារណៈ កាល​ពីដើម​ខែ​មករា។ ការ​ព្យាយាម​របស់​អ្នក​ស្រី ត្រូវ​បាន​រារាំង​ដោយ​កង​សន្តិសុខ​ជាច្រើននាក់។ អ្នក​ស្រី បានធ្វើ​ការ​​តវ៉ា​ ដើម្បី​ទាញ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​អំពី​ភាព​អន់​ថយ​នូវ​សេរី​ភាពក្នុង​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា