បណ្ណាល័យ

កម្រង​រូបភាព

កម្រង​រូបភាព | ​ពលរដ្ឋ​បន្ត​អំពាវនាវ​រក​យុត្តិធម៌​ ​ក្រោយ​១​២​ ​ឆ្នាំ​ លេី​ឃាតកម្ម​លោក​ ​ឈុត​ ​វុទ្ធី​

ថ្ងៃទី​២៦ ខែមេសា ឆ្នាំ២០២៤

​នៅ​ថ្ងៃនេះ​ ​ក្រុម​យុវជន​ពី​ចលនា​មាតា​ធម្មជាតិ​ ​និង​សកម្មជន​ផ្សេងៗ​ជាច្រើន​នាក់​ ​បាន​នាំគ្នា​ដើរ​ហែ​ក្បួន​ ​ដើម្បី​រំឭក​ខួប​នៃ​ឃាតកម្ម​សកម្មជន​បរិស្ថាន​ ​លោក​ ​ឈុត​ ​វុទ្ធី​ ​។​ ​លោក​ត្រូវ​បាន​គេ​បាញ់សម្លាប់​កាលពី​ ​ថ្ងៃ​ទី​២​៦​ ​ខែ​មេសា​ ​ឆ្នាំ​ ​២​០​១​២​ ​ខណៈ​ពេល​ដែល​លោក​កំពុង​ល្បាត​ព្រៃ​ជាមួយ​អ្នក​សារ​ព័ត៌មាន​២​នាក់​ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​ ​ម​ន្រ្តី​អាវុធហត្ថ​ម្នាក់​ឈ្មោះ​ ​អ៊ី​ន​ ​រតនា​ ​ក៏​ត្រូវ​បាន​ប្រទះឃើញ​ថា​ ​ត្រូវ​បាន​បាញ់សម្លាប់​នៅ​ថ្ងៃ​តែមួយ​ដដែល​នោះ​ ​ហើយ​មន្ត្រី​នោះ​ត្រូវ​បាន​ចោទប្រកាន់​ថា​ជា​អ្នក​សម្លាប់​លោក​ ​វុទ្ធី​ ​ក្រោយ​ពី​មាន​ការស៊ើបអង្កេត​មិន​ច្បាស់លាស់​មួយ​ ​។​

​សកម្មជន​យុវជន​ប្រហែលជា​ង​ ​២​០​ ​នាក់​មកពី​មាតា​ធម្មជាតិ​ ​រួម​ទាំង​ ​ព្រះសង្ឃ​ ​៦​ ​អង្គ​ ​បាន​ជួបជុំគ្នា​នៅមុខ​ ​ផ្សារ​រាត្រី​ភ្នំពេញ​នា​ព្រឹកនេះ​ ​ដើម្បី​ចាប់ផ្តើម​ដើរក្បួន​ ​។​ ​អ្នកចូលរួម​បាន​គូររូប​ជា​សារ​នៅ​លើ​មុខ​របស់​ពួកគេ​ ​និង​បាន​ពាក់​បូ​រ​ចង​ក្បាល​ពណ៌​ស​ ​ដោយមាន​ព្រះសង្ឃ​បាន​សូត្រ​មន្ត​ ​សម្តែង​រឿង​ខ្លី​ ​និង​បាន​កាន់​បដា​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ការ​ស្លាប់​របស់​លោក​ ​ឈុត​ ​វុទ្ធី​ ​នេះ​ ​។​ ​ការដង្ហែក្បួន​ត្រូវ​បាន​បញ្ចប់​នៅ​សណ្ឋាគារ​ ​កាំ​ប៊ូ​ឌី​យ៉ា​ណា​ ​ជា​កន្លែង​ដែល​អ្នកចូលរួម​ត្រូវ​ដាក់​ញត្តិ​ស្នើសុំ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​ដើម្បី​ឱ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​មួយ​ចំពោះ​ករណី​ឃាតកម្ម​នេះ​ ​។​

កម្រង​រូបភាព | សហគមន៍​មួយ​ចំនួន​ក្នុង​ប្រទេស​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​នារី​ ២០២៤

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២៤

ពលរដ្ឋ​ប្រមាណ​ ២.០០០​ នាក់​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​ខេត្ត​មួយ​ចំនួន​ ​ដែល​រួមមាន​ខេត្តបន្ទាយមានជ័យ​ បាត់​ដំបង​ កំពង់​ធំ​ កំពង់​ស្ពឺ​ កំពត​ កោះ​កុង​ ក្រចេះ​​ ព្រះ​វិហារ​ ស្វាយ​រៀង​ ពោធិ៍សាត់​ កំពង់​ឆ្នាំង​​ ស្ទឹង​ត្រែង​ និង​ត្បូងឃ្មុំ​​ ​បាន​ប្រមូល​ផ្តុំ​គ្នា​ដេីម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សិទ្ធិ​នារី​ ​ ខួប​លេីក​ទី​ ១១៣​ ឆ្នាំ​២០២៤​ ។ ការ​ប្រារព្ធ​ទិវា​នេះ​ បាន​ធ្វើ​ឡេីង​ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់ថ្ងៃទី​ ៨​ ខែ​មីនា​ ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​សហគមន៍​ដី​ធ្លី​ ព្រៃឈេី​ ជនជាតិ​ដេីម​ភាគ​តិច​ យុវជន​ កុមារ​ អាជ្ញាធរ​ក្នុង​តំបន់​ អង្គការ​ជាតិ​ និង​អន្តរជាតិ​នានា​ ។ ការ​ប្រារព្ធ​ទិវា​ ត្រូវ​បាន​ធ្វើឡើង​ ដោយ​មាន​ការឡេីង​ថ្លែងការណ៍​ ​ការ​ដេីរ​ក្បួន​ ការ​ពិភាក្សា​ជា​វេទិកា​សាធារណៈ​ ការ​ច្រៀង​ចម្រៀង​ និង​ការ​ហូប​អាហារ​សាមគ្គី​ ។

កម្រង​រូបភាព | ​ការ​អំពាវនាវ​រក​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​លោក​ ​ជា​ ​វិជ្ជា​៖​ ​២​០​ឆ្នាំ​ដែល​គ្មាន​ការវិវត្តន៍

ថ្ងៃទី​២២ ខែមករា ឆ្នាំ២០២៤

​មនុស្ស​ប្រហែលជា​ង​ ​១​០​០​ ​នាក់​បាន​ជួបជុំគ្នា​នៅ​លើ​សួនច្បារ​មុខ​វត្ត​លង្កា​ក្នុង​រាជធានី​ភ្នំពេញ​ព្រឹកនេះ​ ​ដើម្បី​ធ្វើការ​ទាមទារ​រក​យុត្តិធម៌​ចំពោះ​ឃាតកម្ម​លើ​ប្រធាន​សហជីព​ ​លោក​ ​ជា​ ​វិជ្ជា​ ​។​ ​លោក​ ​ជា​ ​វិជ្ជា​ ​ដែល​ជា​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ (​F​T​U​W​KC) ​ត្រូវ​បាន​គេ​បាញ់សម្លាប់​ ​នៅ​ឯ​តូប​លក់​កាសែត​មួយ​ខាងក្រៅ​ជាប់​របង​វត្ត​​លង្កា ​កាលពី​ថ្ងៃ​ទី​ ​២​២​ ​ខែ​ ​មករា​ ​ឆ្នាំ​ ​២​០​០​៤​ ​។​

​នា​ថ្ងៃនេះ​ ​ដែល​ជា​គ​ម្រប់​ខួប​២​០​ឆ្នាំ​ ​មាន​អ្នកចូលរួម​មកពី​ ​ក្រុមសកម្ម​ជន​ ​យុវជន​ ​និង​តំណាង​សង្គម​ស៊ីវិល​ជាច្រើន​រូប​បាន​ជួបជុំគ្នា​ ​ដើម្បី​អំពាវនាវ​រក​នូវ​យុត្តិធម៌​ចំពោះ​ករណី​ឃាតកម្ម​នេះ​ ​។​ ​លោក​ ​ជា​ ​មុនី​ ​ដែល​ជា​ប្អូនប្រុស​របស់​លោក​ ​ជា​ ​វិជ្ជា​ ​និង​បច្ចុប្បន្ន​ជា​អនុប្រធាន​គណបក្ស​ ​កម្លាំង​ជាតិ​ ​រួម​ទាំង​តំណាង​របស់​ស​ម្ព័ន្ធ​សហជីព​សេរី​កម្មករ​ជាច្រើន​រូប​ទៀត​ ​បាន​អាន​នូវ​សេចក្តីថ្លែង​ការណ៍​ស្តីពី​ករណី​ឃាតកម្ម​លើ​សហជីព​នេះ​ ​។​ ​បន្ទាប់មក​អ្នកចូលរួម​ក៏​ដាក់​ញត្តិ​ជូន​ទៅ​ខុទ្ធ​កាល័យ​នាយករដ្ឋមន្ត្រី​ ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដើម្បី​អំពាវនាវ​រក​យុត្តិធម៌​ជូន​ចំពោះ​លោក​ ​ជា​ ​វិជ្ជា​ ​ក៏ដូចជា​សកម្មជន​ផ្សេងទៀត​ដែល​ត្រូវ​បាន​គេ​សម្លាប់​ផង​ដែរ​ ​។

កម្រង​រូបភាព | ​ក្រុម​ពលរដ្ឋ​ ​និង​សហជីព​ ​អំពាវនាវ​ឲ្យ​ដោះលែង​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ

ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០២៣

​នៅ​ព្រឹកនេះ​ ​ក្រុម​ប្រជាពលរដ្ឋ​ ​និង​សហជីព​ប្រហែល​ ​៥​០​ ​នាក់​បាន​ជួបជុំគ្នា​នៅមុខ​មណ្ឌល​អប់រំ​កែប្រែ​ទី​ ​២​ (ម២) ​ដើម្បី​អំពាវនាវ​សុំ​ឲ្យ​មានការ​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​កម្មករ​ខ្មែរ​ ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​។​

​ការ​ជួបជុំ​នេះ​មាន​អ្នកចូលរួម​មកពី​ ​សហព័ន្ធសហជីពកម្ពុជា​ (​CAT​U) ​សហជីពកម្មករ​ចំណីអាហារ​ ​និង​សេវាកម្ម​ (C​F​S​W​F​) ​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (​IDEA​) ​សហ​ព័ន្ធ​សហជីពកម្មករ​និយោជិត​វិ​ស​័​យ​ទេសចរណ៍​កម្ពុជា​ (C​T​W​U​F​) ​សមាគមកម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ (C​I​W​A​) ​អង្គការ​បណ្តាញ​យុវជន​កម្ពុជា​ (C​Y​N) ​និង​អង្គការ​ ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (​L​I​CAD​H​O) ​។​ ​អ្នកចូលរួម​ភាគច្រើន​នាំគ្នា​កាន់​បដា​ ​ប៉េងប៉ោង​ ​និង​ឧបករណ៍​ឃោសនា​ស​័ព្ទ ​។​ ​នៅ​ខណៈនោះ​ដែរ​ ​អាជ្ញាធរ​ដែល​ស្លៀកពាក់​ស៊ីវិល​ ​ប្រហែលជា​ង​ ​១​០​ ​នាក់​ ​បាន​ឃ្លាំមើល​ ​និង​ថតរូប​ ​ថត​វីដេអូ​ ​នូវ​សកម្មភាព​របស់​អ្នកចូលរួម​ទាំងនោះ​ផង​ដែរ​ ​។​

កម្រង​រូបភាព | សហគមន៍​ជាច្រើន​នៅ​​ទូទាំង​​ប្រទេស​​​​ប្រារព្ធ​​ទិវា​​សិទិ្ធ​​មនុស្ស​​អន្តរជាតិ​​ឆ្នាំ ២០២៣

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២៣

មាន​ពលរដ្ឋ​យ៉ាង​តិច​ណាស់ ៣.០០០ នាក់ មក​ពី​ទូទាំង​ ១២ ខេត្ត​ និង​រាជ​ធានី​ភ្នំពេញ ដែល​រួម​មាន​ខេត្ត​បន្ទាយ​មាន​ជ័យ សៀមរាប បាត់​ដំបង កំពង់​ឆ្នាំង កំពង់​ធំ កំពង់​ស្ពឺ កំពត កោះកុង ក្រចេះ ព្រះវិហារ ស្វាយ​រៀង ស្ទឹង​ត្រែង និង​ត្បូងឃ្មុំ ​បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិឆ្នាំ​ ២០២៣ ​​នា​សប្តាហ៍​នេះ ។

ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​ ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំលឹក​ពី​ការ​អនុម័ត​សេចក្តី​ប្រកាស​ជា​សាកល​ស្តី​ពី​សិទិ្ធ​មនុស្ស​ ។ នា​ឆ្នាំ​នេះ គឺ​ជា​ការ​ប្រារព្ធ​ទិវា​សិទិ្ធ​មនុស្ស​អន្តរជាតិ​លើក​ទី ៧៥ ។

កម្រង​រូបភាព | សំណល់​រោងចក្រ​​ម៉ាក​ក្រុមហ៊ុនល្បីៗ​ត្រូវបាន​ដុត​នៅតាម​សិប្បកម្ម​ឡឥដ្ឋ​នៅកម្ពុជា​ ហើយ​ក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះ​ដែល​ប្តេជ្ញា​ចាត់វិធានការ​លើ​រឿង​នេះ​

ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣

សំណល់រោងចក្រ​របស់​ក្រុមហ៊ុន​​អន្តរជាតិ​ ​រួមចំណែក​បង្ក​ហា​និ​ភ័យ​ដល់​សិទ្ធិមនុស្ស​ ​និង​បរិស្ថាន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​ ។​ ​ដូច​មាន​លំអិត​នៅ​ក្នុង​របាយការណ៍​ ​ក្នុងឆ្នាំនេះ​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​សំណល់​ក​ម្ទេ​ច​ក្រណាត់​ពី​រោងចក្រ​កាត់​ដេរ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​កំពុង​ដំណើរការ​ចំនួន​ប្រាំ​កន្លែង​ ​និង​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​បាន​បិទ​អាជីវកម្ម​ជាអចិន្ត្រៃយ៍​ចំនួន​ពី​​​រ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​ដែល​បាន​ប្រើ​ក​ម្ទេ​ច​ក្រណាត់​ចេញពី​រោងចក្រ​កាត់​ដេរ​សម្រាប់​បញ្ឆេះ​ឡឥដ្ឋ ​។​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​នូវ​សំណល់​ដែល​មាន​ម៉ាក​យីហោ​លំដាប់​អន្តរជាតិ​ចំនួន​ ​១​៩​ ​ដែល​មាន​បង្ហាញ​ក្នុង​រូបថត​ដូច​ខាងក្រោម ​។​

កម្រង​រូបភាព | សហគមន៍​មួយ​ចំនួន​ក្នុង​ប្រទេស​ ​ប្រារព្ធ​ទិវា​សិទិ្ធ​លំនៅ​ឋានពិភពលោក​ ​២​០​២​៣

ថ្ងៃទី​៨ ខែតុលា ឆ្នាំ២០២៣

​សហគមន៍​ជាច្រើន​ក្នុង​ខេត្ត​ចំនួន​ ​៤​ ​និង​រាជធានី​ភ្នំពេញ​ ​ប្រារព្ធ​ទិវាសិទ្ធិ​លំនៅ​ឋានពិភពលោក​ ​២​០​២​៣​ ​នាស​ប្តាហ៍​នេះ​ ​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ថ្ងៃ​ច​ន្ទ​ នៃ​ស​ប្តាហ៍​ទីមួយ​ជា​រៀងរាល់​ឆ្នាំ​ ​។​ ​សមាជិក​នៃ​សហគមន៍​ដីធ្លី​ ​និង​ព្រៃឈើ​ជាច្រើន​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​ដើម្បី​ប្រារព្ធ​ទិវា​ ​និង​លើក​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​អំពី​សិទិ្ធ​របស់​អ្នក​ទាំងនោះ​ក្នុង​ការ​ទទួល​បាន​លំនៅ​ឋាន ​និង​ជី​វ​ភាពសមរម្យ​ ​។​ ​សមាជិក​សហគមន៍​ជាច្រើន​ ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ​ដោយ​ស្នើសុំ​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ​ ​។​ ​យ៉ាងតិច​ណាស់​មាន​សហគមន៍​ចំនួន​ ​៣​ ​រង​ការ​រំខាន​ ​គំរាមកំហែង​ ​និង​តាមដាន​ពី​អាជ្ញាធរ​មួយ​ចំនួន​ ​៕

កម្រង​រូបភាព | អស់​រយៈពេល​៧​ឆ្នាំ​ ​ការ​អំពាវនាវ​ឱ្យ​មាន​យុត្តិធម៌​ទៅលើ​ឃាតកម្ម​លោក​បណ្ឌិត​ ​កែម​ ឡី ​នៅតែ​បន្ត​

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២៣

​នា​ថ្ងៃនេះ​ ​ប្រជាពលរដ្ឋ​ ​តំណាង​គណបក្ស​នយោបាយ​ ​និង​ក្រុម​សង្គម​ស៊ីវិល​ ​រួម​មាន​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សកម្មជន​ជាច្រើន​នាក់​ ​បាន​ជួបជុំគ្នា​ដើម្បី​ប្រារព្ធ​ខួប​៧​ឆ្នាំ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី ​។​ ​ពួកគេ​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​មាន​ការស៊ើបអង្កេត​ឱ្យ​បាន​ហ្មត់ចត់​ ​និង​ឥត​លម្អៀង​ ​ទៅលើ​ការ​មរណភាព​របស់​លោក​បណ្ឌិត​ ​ដើម្បី​បង្ហាញ​ការពិត​ ​និង​ផ្ដល់​យុត្តិធម៌​សម្រាប់​រូបលោក​ ​ក៏ដូចជា​ក្រុម​គ្រួសារ​របស់​លោក​ ​។​

កម្រង​រូបភាព | សហគមន៍​ដីធ្លី​ជាច្រើន​ ​នៅ​បន្ត​ប្រមូលផ្តុំ​គ្នា​ទាមទារ​ឱ្យ​ដោះលែង​បុគ្គលិក​ CC​F​C ​

ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ២០២៣

សមាជិក​សហគមន៍​ដីធ្លី​ជាច្រើន​ ​ដែល​មកពី​ខេត្ត​កោះ​កុង​ ​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​ព្រះវិហារ​ ​និង​ត្បូងឃ្មុំ​ ​បន្ត​ប្រមូលផ្តុំ​គ្នា​ទាមទារ​ឱ្យ​ដោះលែង​បុគ្គលិក​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ទាំង​បី​រូប​ ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​។​

​លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​​សមាគម​ ​លោក​ ញិ​ល​ ​ភាព​ ​ជា​បុគ្គលិក​ជាន់ខ្ពស់​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ជា​បុគ្គលិក​សម្របសម្រួល​សហគមន៍​ ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​ ​ចោទប្រកាន់​ពី​បទ​ ​​រួមគំនិតក្បត់​​ និង​ញុះ​ញង់​ ​យោង​តាម​មាត្រា​ ​៤​៥​៣​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អ្នក​ទាំង​បី​ ​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​រតនគិរី​ ​។​

​អំឡុង​ពេល​ប្រមូលផ្តុំ​គ្នា​នៅ​​រាជធានី​ភ្នំពេញ​ ​អាជ្ញាធរ​មូលដ្ឋានបាន​គម្រាម​កំហែង​អ្នកតំណាង​ ​និង​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​ដែល​មកពី​ខេត្ត​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​កោះ​កុង​ ​និង​ត្បូងឃ្មុំ​ ​ដោយ​ការ​ចាប់ខ្លួន​អ្នក​ទាំងនោះ​ ​ប្រសិនបើ​ពួកគេ​បន្ត​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​

​ការ​ប្រមូលផ្តុំ​គ្នា​នេះ​ ​ត្រូវ​បាន​បន្ត​​ធ្វើ​ចាប់តាំង​ពី​ថ្ងៃ​ទី​១​៩​ ​និង​ទី​ ​២​០​ ​ខែ​ឧសភា​ ​ដោយ​ពលរដ្ឋ​សហគមន៍​ដីធ្លី​មកពី​ខេត្ត​ស្វាយរៀង​ ​កោះ​កុង​ ​កំពង់ស្ពឺ​ ​កណ្តាល​ ​និង​ត្បូងឃ្មុំ​ ​។​

កម្រង​រូបភាព | ពលរដ្ឋ​ជាច្រើន​សហគមន៍​ប្រមូលផ្តុំ​គ្នា​ទាមទារ​ដោះលែង​បុគ្គលិក​ CC​F​C ​

ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២៣

សមាជិក​សហគមន៍​ដីធ្លី​ជាច្រើន​ដែល​មកពី​ខេត្ត​កោះ​កុង​ ​ព្រះ​សី​ហ​នុ ​ស្វាយរៀង​ ​កំពង់ស្ពឺ​ ​និង​កណ្តាល​ ​បាន​ប្រមូលផ្តុំ​គ្នា​ ​ទាមទារ​ឱ្យ​មានការ​ដោះលែង​បុគ្គលិក​សមាគម​ស​ម្ព័ន្ធ​កសិករ​កម្ពុជា​ (CC​F​C) ​ចំនួន​បី​រូប​ ​ដែល​ត្រូវ​បាន​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១​៨​ ​ខែ​ឧសភា​ ​។​

​លោក​ ថេ​ង​ ​សាវឿន​ ​ជា​ប្រធាន​​សមាគម​ ​លោក​ ញិ​ល​ ​ភាព​ ​ជា​មន្ត្រី​ជាន់ខ្ពស់​សមាគម​ ​និង​លោក​ ​ថា​ន់ ​ហា​ច​ ​ជា​មន្ត្រី​សម្របសម្រួល​សហគមន៍​ ​ត្រូវ​បាន​តុលាការ​ខេត្ត​រតនគិរី​សម្រេច​ចោទប្រកាន់​ពី​បទ​ ​រួមគំនិតក្បត់​ ​និង​បទ​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៥​៣​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ លោក​ ​សាយ​ ​គូ​ហាវ​ ជាចៅក្រមស៊ើបសួរ បានសម្រេចបញ្ជូនអ្នកទាំងបី ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តរតនគិរី ​។​ ​ប្រសិនបើ​អ្នក​ទាំង​បី​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ ​នោះ​អ្នក​ទាំង​បី​អាច​នឹង​ត្រូវ​​​ជាប់ពន្ធនាគារ​ពី​ ​៥​ ​ដល់​ ​១​០​ ​ឆ្នាំ​ ​។​

​នៅ​ខណៈ​ដែល​សមាជិក​​សហគមន៍​រាប់​រយ​នាក់​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​ក្រសួងមហាផ្ទៃ​ ​ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ទាំង​បី​ ​ពលរដ្ឋ​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មក​ចូលរួម​ប្រមូលផ្តុំ​គ្នា​នៅ​ភ្នំពេញ​នោះ​ទេ​ ​។​ ​កាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​សមាជិក​សហគមន៍​ជាច្រើន​នាក់​ ​មកពី​ខេត្ត​កោះ​កុង​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​រថយន្ត​តាំងពី​ម៉ោង​ ​២​ ​ព្រឹកព្រលឹម​ ​នៅ​ពេល​អ្នក​ទាំងនោះ​ព្យាយាម​ធ្វើដំណើរ​មក​ភ្នំពេញ​ ​។​ ​សមាជិក​សហគមន៍​ទាំងនោះ​ ​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​អស់​រយៈពេល​ជាង​ ​២​ ​ម៉ោង​ ​ហើយ​អ្នកតំណាង​របស់​សហគមន៍​ទាំងនោះ​ត្រូវ​បាន​អាជ្ញាធរ​គម្រាម​ថា​នឹង​ចាប់ខ្លួន​ ​ប្រសិនបើ​សហគមន៍​នៅតែ​បន្ត​ព្យាយាម​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ ​។​

កម្រង​រូបភាព | ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២​០​២​៣​

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២៣

​នា​ព្រឹកនេះ​ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​២​០​០​០​នាក់​ ​បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ ​ឆ្នាំ​២​០​២​៣​ ​នៅ​២​ទីតាំង​ផ្សេងគ្នា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​ ​កម្មករ​-​កម្មការិនី​ ​សហជីព​ ​និង​សមាជិក​សង្គម​ស៊ីវិល​ ​បាន​ជួបជុំគ្នា​ ​នៅ​វត្តភ្នំ​ ​និង​នៅ​ខាងមុខ​រដ្ឋសភា​ ​ដើម្បី​អំពាវនាវ​ឱ្យ​មាន​ការគោរព​សិទ្ធិ​ការងារ​ ​និង​បញ្ចប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​សហជីព​ ​។​

​កម្មករ​កាត់​ដេរ​ ​កម្មករ​សំណង់​ ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​កសិករ​ ​កម្មករ​ផ្នែក​សេវា​ក​ម្សាន្ត ​កម្មករ​តាម​ផ្ទះ​ ​កម្មករ​ផ្នែក​វិ​ស​័​យ​ទេសចរណ៍​ ​និង​វិ​ស​័​យ​ផ្សេងទៀត​ ​បាន​ជួបជុំគ្នា​ ​នា​ព្រឹកនេះ​ ​។​ ​សកម្មជន​សហជីព​ ​និង​កម្មករ​ ​បាន​ដង្ហែក្បួន​ ​ពី​វត្តភ្នំ​ ​ទៅកាន់​ ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ​ជា​កន្លែង​ដែល​ពួកគេ​ ​បាន​សម្ដែង​មតិ​ ​ច្រៀង​ចម្រៀង​ ​និង​ចែករំលែក​មតិ​យោបល់​ផ្សេងៗ​ ​នៅ​ក្នុង​វេទិកា​ ​សាធារណៈ​មួយ​ ​។​ ​មនុស្ស​មួយ​ក្រុម​ទៀត​ ​បាន​ដង្ហែក្បួន​ពី​រដ្ឋសភា​ ​ទៅកាន់​ ​រូបសំណាក​លោក​ ​ជា​ ​វិជ្ជា​ ​ជា​កន្លែង​ដែល​ពួកគេ​ ​ជួបជុំគ្នា​ ​និង​សម្ដែង​មតិ​ ​។​

កម្រង​រូបភាព | ការ​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទិ្ធ​នារី​ ​ឆ្នាំ​២​០​២​៣​

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២៣

យ៉ាងតិច​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ​៣​.​០​០​០​ ​នាក់​ ​នៅ​ក្នុង​ខេត្ត​ចំនួន​ ​១​០​ ​និង​រាជធានី​ភ្នំពេញ​ ​បាន​ចូលរួម​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទិ្ធ​នារី​ ​នៅ​ក្នុងឆ្នាំនេះ​ ​។​ ​សមាជិក​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ​សហគមន៍​ដីធ្លី​ ​សហជីព​ ​សកម្មជន​សិទិ្ធ​មនុស្ស​ ​យុវជន​ ​អាជ្ញាធរ​ក្នុង​តំបន់​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​បាន​ចូលរួម​ប្រារព្ធ​ទិវា​​​នេះ​ ​ចាប់ពី​ថ្ងៃ​ទី​៥​ ​ដល់​ថ្ងៃ​ទី​៨​ ​ខែ​មីនា​ ​ដោយ​ឡើង​បញ្ចេញមតិ​ ​ដើរក្បួន​ ​រាំ​ ​និង​បរិភោគអាហារ​សាមគ្គី​ជាមួយគ្នា​ ​។​

អ្នកចូលរួម​ជាច្រើន​ ​បាន​អំពាវនាវ​ឱ្យ​មាន​សិទិ្ធ​ស្មើគ្នា​រវាង​បុរស​និង​ស្ត្រី​ ​និង​គោរព​សិទិ្ធ​ស្ត្រី​ ​ក៏ដូចជា​ដំណោះស្រាយ​ទៅលើ​បញ្ហា​ជាច្រើន​ដែល​អ្នក​ទាំងនោះ​កំពុង​ជួបប្រទះ​ ​ដែល​មាន​ដូចជា​ជម្លោះ​ដីធ្លី​ ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ​័​រ​ ​ការ​ខ្វះខាត​ការ​ទទួល​បាន​កិច្ចការពារ​សង្គម​ ​និង​ការ​ជាប់​ផុង​ក្នុង​បំណុល​ខ្នាត​តូច​ដែល​អាច​ហា​និ​ភ័យ​ដល់​ជីវភាពរស់នៅ​របស់​ពួកគេ​ ​។​

នៅ​ក្នុង​សហគមន៍​មួយ​ចំនួន​ ​អាជ្ញាធរ​ក្នុង​តំបន់​ចូលរួម​ ​និង​ស្តាប់​បញ្ហា​ដែល​បាន​លើកឡើង​ ​ប៉ុន្តែ​ក៏មាន​សហគមន៍​មួយ​ចំនួន​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ក្នុង​តំបន់​ព្យាយាម​រារាំង​ ​មិន​ឱ្យ​ប្រារព្ធ​ទិវា​អន្តរជាតិ​នេះ​ ​។​ ​អាជ្ញាធរ​មួយ​ចំនួន​ ​បាន​ហាមឃាត់​សមាជិក​សហគមន៍​នៅ​ក្នុង​ខេត្ត​កំពត​ ​កាលពី​ថ្ងៃ​ទី​៧​ ​ខែ​មីនា​ ​ដោយ​មិន​ឱ្យ​រៀបចំ​ទិវា​​​នេះ​ដូច​ការ​គ្រោងទុក​នោះ​ទេ​ ​ដោយ​គម្រាម​នឹង​ធ្វើការ​បំបែក​ ​។​ ​នគរបាល​ក៏បាន​ឃ្លាំមើល​ការ​ប្រារព្ធ​ទិវា​ ​និង​សួររក​បញ្ជី​ឈ្មោះ​អ្នកចូលរួម​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​មីនា​ ​ផង​ដែរ​ ​។​ ​ក៏ប៉ុន្តែ​ចុងក្រោយ​ ​ការ​ប្រារព្ធ​ទិវា​នៅ​ក្នុង​ខេត្ត​ទាំងពីរ​ ​នៅតែ​អាចប​ន្ត​រៀបចំ​ទៅ​ដោយ​រលូន​ ​។​

កម្រង​រូបភាព | ឈរជាមួយគ្នា​ក្នុងថ្ងៃប្រារព្ធទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ២០២២

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២២

ប្រជាពលរដ្ឋ​ជាង​ ​៧​.​០​០​០​នាក់​ ​នៅ​យ៉ាងតិច​ ​១​៥​ខេត្ត​ ​និង​រាជធានី​ភ្នំពេញ​ ​បាន​ជួបជុំគ្នា​ ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​ចាប់ពី​ថ្ងៃ​ទី​០​៤​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​។​ ​សមាជិក​សហគមន៍​ដីធ្លី​ ​បាន​ជួបជុំគ្នា​ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដីធ្លី​ដែល​មិនទាន់​មាន​ដំណោះស្រាយ​ ​សហគមន៍​ព្រៃឈើ​ពិភាក្សា​អំពី​សារៈសំខាន់​ ​និង​ការ​បន្ត​កើតមាន​នៃ​បញ្ហា​ប្រឈម​ក្នុង​កិច្ចការពារ​ធនធានធម្មជាតិ​ ​ខណៈ​ដែល​សកម្មជន​សហជីព​បង្ហាញ​ពី​ការគាបសង្កត់​លើ​សិទ្ធិ​ការងារ​ ​និង​ការ​ចាប់​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ដាក់​ពន្ធ​នាគា​រ​ ​ជាដើម​ ​។​ ​សមាជិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​បាន​ជួបជុំគ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​នៅ​ទូទាំង​ប្រទេស​ ​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទាំងនេះ​ ​ដែល​រៀបចំ​ដោយ​សហគមន៍​ ​និង​ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​។​

កម្រង​រូបភាព |  ​ការ​បន្លឺ​សំឡេង​របស់​សកម្មជន​សិទិ្ធ​ការងារ​ជា​ស្ត្រី​

ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ២០២២

នៅ​ក្នុងរយៈពេល​ ​១​៦​ ​ថ្ងៃ​ ​នៃ​យុទ្ធនាការ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័​រ​ ​ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​អង្គការ​ ​លី​កា​ដូ ​នឹង​ធ្វើការ​ចេញផ្សាយ​នូវ​វីដេអូ​ខ្លី​ៗ​ ​អំពី​សកម្មជន​ជា​ស្ត្រី​ទាំងនោះ​និយាយ​អំពី​ភាព​ក្លាហាន​ងើប​ឈរ​ឡើង​ដើម្បី​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ ​និង​តស៊ូ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​ដោយ​ផ្អែកលើ​យេ​ន​ឌ័​រ​នៅកន្លែង​ការងារ​ ​។​ ​សកម្មជន​ជា​ស្ត្រី​នីមួយៗ​ ​មាន​ប្រវត្តិ​ខុសៗគ្នា​ ​ប៉ុន្តែ​អ្នក​ទាំងនោះ​សុទ្ធតែ​ជា​អ្នកតំណាង​ឱ្យ​កម្មករ​ក្នុង​វិ​ស័យ​រោងចក្រ​ ​កម្មករ​ប្រកបរបរ​ផ្លូវ​ភេទ​ ​សេវា​កំសាន្ត​ ​បុគ្គលិក​កា​ស៊ី​ណូ ​គ្រូបង្រៀន​ ​អ្នក​បើ​រ៉ឺម៉ក​កង់​បី​ ​អ្នក​បម្រើ​តាម​ផ្ទះ​ ​និង​កម្មករ​ក្នុង​វិ​ស័យ​ដទៃទៀត​ ​។​

កម្រង​រូបភាព | ការប្រារព្ធទិវា​​លំនៅឋាន​ពិភពលោកឆ្នាំ២០២២

ថ្ងៃទី​១០ ខែតុលា ឆ្នាំ២០២២

សមាជិក​សហគមន៍​ដែល​រងគ្រោះ​ដោយ​បញ្ហា​ដីធ្លី​ ​បាន​ជួបជុំគ្នា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​នានា​ ​នៅដើម​ខែ​តុលា​នេះ​ ​ដើម្បី​ប្រារព្ធ​ទិវា​លំនៅឋាន​ពិភពលោក​ ​និង​ស្នើសុំ​ឱ្យ​អាជ្ញាធរ​ធានាអំពីសិទ្ធិ​ទទួល​បាន​លំនៅឋាន​សមរម្យ​ ​ក៏ដូចជា​ការ​ដោះស្រាយ​ទៅលើ​បញ្ហា​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​ ​។​

កម្រង​រូបភាព | ការ​ទាមទារ​រក​យុត្តិធម៌​ ​នៅ​ថ្ងៃ​រំឭក​ខួប​៦​ឆ្នាំ​ ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត​ ​កែម​ ឡី

ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ២០២២

ក្រុម​សង្គម​ស៊ីវិល​ ​និង​គណបក្ស​នយោបាយ​មួយ ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ជាច្រើន​ ​ដើម្បី​អំពាវនាវ​រក​យុត្តិធម៌​សម្រាប់​លោក​បណ្ឌិត​ ​កែម​ ឡី ​និង​គ្រួសារ​របស់​លោក​ ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​។​ ​ព្រឹត្តិការណ៍​ ​និង​ការ​ប្រារព្ធ​ពិធី​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​តាកែវ​ ​ដែល​ជា​ភូមិកំណើត​របស់​លោក​បណ្ឌិត​ ​កែម​ ឡី ​ដើម្បី​រំឭក​ខួប​៦​ឆ្នាំ​នៃ​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ​រូប​នេះ​ ​។​

​សហជីព​ ​យុវជន​សកម្មជន​ ​និង​មន្ត្រី​សង្គម​ស៊ីវិល​ប្រមាណ​ជា​ ​៧​០​នាក់​ ​បាន​ប្រមូលផ្ដុំ​គ្នា​នា​ព្រឹកនេះ​ ​នៅ​ខាងក្រៅ​ស្ដា​ម៉ា​ត​នៃ​ស្ថានីយ​ប្រេងឥន្ធនៈ​កាល់​តិច​ស្តុ​ប​បូកគោ​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ជា​កន្លែង​ដែល​លោក​បណ្ឌិត​ ​កែម​ ឡី ​ត្រូវ​បាន​បាញ់សម្លាប់​ ​អំឡុង​ពេល​ពិសា​រ​កាហ្វេ​ ​កាល​ពីព្រឹក​ថ្ងៃ​ទី​១​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​១​៦​ ​។​ ​អ្នកចូលរួម​បាន​ដាក់​កម្រង​ផ្កា​ ​និង​បាន​រៀបចំ​ពិធី​សូត្រ​មន្ត​តាម​បែប​ព្រះពុទ្ធសាសនា​ ​។​ ​ស្ដា​ម៉ា​ត​នៅ​ទីនោះ​ ​ត្រូវ​បាន​បិទ​ ​ខណៈ​ដែល​អ្នក​ធ្វើបុណ្យ​រំឭក​ខួប​ ​បាន​ចាប់ផ្ដើម​ជួបជុំគ្នា​ ​ហើយ​មន្ត្រី​សន្តិសុខ​ស្លៀកពាក់​ស៊ីវិល​ប្រមាណ​ ​២​០​នាក់​ ​ក៏បាន​មក​តាមដាន​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ​។​

​ក្រុម​សង្គម​ស៊ីវិល​ ​បន្ត​អំពាវនាវ​ឱ្យ​បង្កើត​គណៈ​កម្ម​ការស៊ើបអង្កេត​ ​ដើម្បី​ធ្វើ​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ ​ឥត​លំអៀង​ ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ជុំវិញ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​ ​កែម​ ឡី ​។​ ​ការស៊ើបអង្កេត​កន្លងមក​ទៅលើ​អំពើ​ឃាតកម្ម​នេះ​ ​ត្រូវ​បាន​ចាត់ទុកថា​ ​មិន​គ្រប់គ្រាន់​ ​និង​មិនទាន់​បាន​វែកញែក​អ្នក​នៅ​ពីក្រោយ​អំពើ​បាញ់​ប្រហារ​​ ​ដែល​អាច​នឹង​ត្រូវ​យកមក​ផ្ដន្តា​ទោស​សម្រាប់​អំពើ​ឃាតកម្ម​នេះ​ ​៕

កម្រង​រូបភាព | ការប្រារព្ធទិវា​ពលកម្ម​អន្តរជាតិឆ្នាំ២០២២

ថ្ងៃទី​១ ខែឧសភា ឆ្នាំ២០២២

នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ ​ព្រឹត្តិការណ៍​ជាច្រើន​ ​ត្រូវ​បាន​រៀបចំ​ឡើង​ ​ដោយ​សហជីព​ការងារ​ ​និង​អង្គការសង្គម​ស៊ីវិល​ ​ដើម្បី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២​០​២​២​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយមាន​អ្នកចូលរួម​សរុប​ប្រមាណ​ជា​ ​១​០​០​០​នាក់​ ​។​ ​

កម្រង​រូបភាព | ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តជាតិ​ឆ្នាំ​២​០​២​២​

ថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២២

​ប្រជាពលរដ្ឋ​ជាង​ ​៣​០​០​០​នាក់​ ​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ឆ្នាំ​២​០​២​២​ ​នៅ​ក្នុង​ខេត្ត​ចំនួន​១​២​ ​និង​រាជធានី​ភ្នំពេញ​ ​។​ ​សហគមន៍​ ​កសិករ​ ​សហជីព​ ​កម្មករ​ក្រៅ​ប្រព័ន្ធ​ ​សកម្មជន​ដីធ្លី​ ​យុវជន​ ​សមាជិក​សង្គម​ស៊ីវិល​ ​និង​អ្នក​ផ្សេងទៀត​ ​បាន​ចូលរួម​ ​និង​សម្ដែង​មតិ​អំពី​បញ្ហា​ប្រឈម​ដោយ​ស្រ្តី​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ ​។​

កម្រង​រូបភាព | បុគ្គលិក​លី​កា​ដូ ​គាំទ្រ​កូដកម្ម​អហិង្សា​ ​និង​ស្នើ​ដោះលែង​តំណាង​សហជីព​ដែល​កំពុង​ជាប់ឃុំ​

ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ២០២២

បុគ្គលិក​អង្គការ​លី​កា​ដូ ​សូម​ចូលរួម​គាំទ្រ​ជា​សាមគ្គីភាព​ជាមួយ​បងប្អូន​កម្មករ​និយោជិត​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ដោយ​សូម​ស្នើសុំ​ឱ្យ​មានការ​ដោះលែង​តំណាង​សហជីព​ទាំង​៨​រូប​ ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ដោយ​មិន​ត្រឹមត្រូវ​ ឱ្យ​បាន​ឆាប់រហ័ស​ ​និង​ដោយ​គ្មាន​លក្ខខណ្ឌ​ ​។​ ​យើងខ្ញុំ​ ​ក៏​សូម​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​ងាក​មករ​ក​តុចរចា​ ​ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​មួយ​នេះ​ដោយ​សន្ដិវិធី​ ​និង​ទទួលយក​បុគ្គលិក​ទាំង​ ​៣​៦​៥​ចូល​ធ្វើការ​វិញ​ ​ព្រមទាំង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទាំងអស់​ទៅលើ​សហជីព​ ​។​ ​ការចូលរួម​សហជីព​ ​និង​ការ​ធ្វើ​កូដកម្ម​ដោយ​អហិង្សា​ ​មិនមែន​ជា​បទល្មើស​ទេ​!​

កម្រង​រូបភាព | ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០២១

ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២១

សហគមន៍​ដីធ្លី​ ​និង​បរិស្ថាន​ ​សហគមន៍ជនជាតិ​ដើម​ភាគតិច​ ​និង​ក្រុម​សង្គម​ស៊ីវិល​ផ្សេងទៀត​ ​បាន​ជួបជុំគ្នា​ ​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ​នៅ​រាជធានី​ភ្នំពេញ​ ​និង​តាម​បណ្ដា​ខេត្ត​ចំនួន​១​១​ផ្សេងគ្នា ​ចាប់ពី​ថ្ងៃ​ទី​០​៥​ ​ដល់​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​។​

​ទោះបីជា​មានការ​ធ្វើទុក្ខបុកម្នេញ​ ​និង​រឹតត្បិត​ពីសំណាក់​អាជ្ញាធរ​ ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​២​៤​០​០​នាក់​ ​បាន​ចូលរួម​ជាមួយគ្នា​នៅ​ក្នុង​វេទិកា​សាធារណៈ​ ​កិច្ចពិភាក្សា​ ​ការដង្ហែក្បួន​ ​និង​ពិធី​សាសនា​ ​ដើម្បី​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិមនុស្ស​ ​និង​ដោះស្រាយ​ករណី​រំលោភ​យក​ដីធ្លី​របស់​ពួកគាត់​ដែល​បាន​អូស​បន្លាយពេល​ជាច្រើន​ឆ្នាំ​ ​ក៏ដូចជា​អំពាវនាវ​ឱ្យ​ដោះលែង​ ​និង​ទម្លាក់​ចោល​ការចោទប្រកាន់​ទាំងអស់​ប្រឆាំង​នឹង​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់ឃុំ​ ​៕​ ​

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ