សេចក្តីថ្លែងការណ៍

ពីរថ្ងៃក្រោយផ្អាកបណ្តោះអាសន្ន​របស់​នាយក​រដ្ឋ​មន្ត្រី​ ភ្នាក់​ងារ​ជ្រើស​រើស​ពលករ នៅ​តែ​បំពាន​ក្នុង​ការ​បញ្ជូន​ពលករ​ទៅប្រទេស​ម៉ាឡេ​ស៊ី

ចេញផ្សាយ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ២០១១
F T M

Women recruited by Top Manpower agency were still sent to Malaysia two days after Prime Minister Hun Sen signed an order suspending the sending of Cambodian migrant workers to Malaysia

ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ក្នុង​ប្រទេស​កម្ពុជា នៅ​​តែ​បន្ត​បញ្ជូន​ពលករ​ជា​ស្រ្តី​ជំនួយ​ការ​ផ្ទះ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ បើ​ទោះ​ជា​មាន​សារាចរ​ពី​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​សៅរ៍ បង្គាប់​ឲ្យ​ផ្អាក​បណ្តោះ​​អាសន្ន ចំ​ពោះ​ទង្វើ​របស់​ភ្នាក់​ងារ​ទាំង​​​នោះ។

ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ បាន​សង្កេត​ឃើញថា នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ពោធ៌ចិន​តុង មាន​ស្រ្តី​បម្រើ​ការ​ងារ​តាម​ផ្ទះ​ជន​ជាតិ​ខ្មែរ​យ៉ាង​តិច​២៥​នាក់ បាន​មក​ធ្វើ​ដំ​ណើរ​តាម​ក្រុម​ហ៊ុន​អាកាសចរ​អា​ស៊ី ដែល​មាន​ជើង​ហោះ​ហើរ AK273 ទៅ​កាន់​ទីក្រុង​កុឡា​ឡំ​ពួ នៅ​ព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១១។ ពល​ករ​ទាំង​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​មាន​សក់​ខ្លី និង​ឯក​សណ្ឋាន​សំគាល់ ដោយ​មាន​ពាក់​អាវ​យឺត​ដៃ​ខ្លី ភ្ជាប់​នៅ​នឹង​ឈ្មោះ​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ។ ក្រុម​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​របស់ អង្គការ​លីកាដូ បាន​ទទួល​ការ​បញ្ជាក់​ពីគោល​ដៅ​ដែល​ស្ត្រី​ទាំង​នោះ​នឹង​ត្រូវ​ទៅ​ដល់ តាម​រយៈ​ការ​សាក​សួរ​ទៅ​កាន់​បុគ្គ​លិករ​បស់ភ្នាក់​ងារ​ជ្រើស​រើស​ពលករ ដែល​កំពុង​សំរប​សំរួល​នូវ​ការ​ចាក​ចេញ​នេះ។

ស្រ្តីបម្រើការងារតាមផ្ទះទាំងនោះ មកពីភ្នាក់ងារពីរផ្សេងគ្នា ស្រ្តីចំនួន ១៨នាក់ មកពី​ក្រុម​ហ៊ុន អាយ​អាយ​អេស (IIS Co,Ltd.) និង ៧ នាក់ ផ្សេង​ទៀត​មក​ពី​ក្រុម​ហ៊ុន ថប មែន​ផោវ័រ (Top Manpower.)។ គួរ​អោយ​កត់​សំគាល់​ផង​ដែរ​ថា នាយក​ក្រុម​ហ៊ុន​ចុង​ក្រោយ​នេះ ក៍ជាប្រធានសមាគមនៃភ្នាក់ងារជ្រើសរើសពលករកម្ពុជា មាន​អក្សរ​កាត់​ហៅ​ថា (ACRA) ដែល​ជា​បណ្តាញ​នៃ​ទី​ភ្នាក់​ងារ​ជ្រើស​រើស និងនាំចេញពលករមួយយ៉ាងធំនៅកម្ពុជា។ គេ​ហទំព័រ​នៃ​សមាគម​នេះ​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំ​ថា នឹង​ធ្វើ​អោយ​មាន​ទំនួល​ខុស​ត្រូវ​ផ្នែក​សង្គម មាន​វិជ្ជា​ជីវៈ​ខ្ពស់​ក្នុង​ការ​ផ្តល់​ការងារ​ទៅ​ក្រៅ​ប្រទេស ជា​មួយ​នឹង​ការ​ស្វះ​ស្វែង​ក្នុង​ការ​លើក​កម្ពស់​សុវត្តភាព​ ដល់​ពល​ករ​កម្ពុជា​ដែល​ទៅ​ធ្វើកា​រនៅ​បរទេស។

កញ្ញា ណាលី ពីឡួក នាយិកាអង្គការលីកាដូបានធ្វើការកត់សម្គាល់ថា ខណៈពេលដែលយើងសាទរ​ចំពោះ​សារាចរ​ស្តី​ពី​ការ​ផ្អាក​បណ្តោះ​អាសន្ន ដែល​ចេញ​ដោយ​នាយក​រដ្ឋ​មន្ត្រី​កាល​ពីថ្ងៃសៅរ៍ វាទំនងជាភ្នាក់ងារជ្រើសរើសពលករខ្លះ​បាន​គិត​ថា សា​រាចរ​នេះ​មិន​គ្រប​ដណ្តប់​ក្នុង​ការងារ​ប្រចាំថ្ងៃរបស់ខ្លួនទេ។ កញ្ញា ពីឡូកបានសង្គត់ធ្ងន់ថា សារាចររបស់នាយក​រដ្ឋ​មន្ត្រី ដែល​ឆ្លើយ​តប​និង​សភាព​ការណ៍​ពេល​នេះ វា​ជា​ការ​ចាំ​បាច់​ត្រូវ​អនុវត្ត​អោយ​បានតឹងរឹងបំផុត។ សារាចរនេះច្បាស់​លាស់​ណាស់ គឺ​ផ្អាក​មិន​ឲ្យ​មាន​ការ​បញ្ជូន​ពល​ករ​បម្រើ​ការ​ងារ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ា​ឡេស៊ី។

បុគ្គលិកម្នាក់នៃក្រុមហ៊ុន ថប មែនផោវ័រ អះអាងថា ស្រ្តីដែលចាកចេញកាល​ពីថ្ងៃ​ច័ន្ទ​នោះ មិន​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​សារាចរ​នេះ​ទេ ដោយ​ហេតុ​ថា​ពួកគេបានចុះហត្ថាលេខាលើកិច្ចសន្យាការងារមុនសារាចរនេះ​ចេញ​ទៅ​ទៀត។ បុគ្គ​លិក​ដដែល​នេះ​ក៍​បាន​និយាយ​ថា ពល​ករ​ស្រ្តីដែល​បាន​ជ្រើសរើស ពីក្រុមហ៊ុនរបស់គាត់ ហើយដែលកំពុងទទួលការ​បណ្តុះ​បណ្តាល ក៍​មិន​ត្រូវ​អនុវន្ត​ដោយ​សារាចរ​នេះ​ដែរ ពីព្រោះពួកគេបានចុះកិច្ចសន្យា​រួច​ហើយ​។

នាយិកាអង្គការលីកាដូ ពិនិត្យឃើញថា វាច្បាស់ណាស់ថា ភ្នាក់ងារជ្រើសរើសពលករ​ទាំង​នេះ គ្មាន​ចេត​នា​អនុវត្ត​តាម​សារាចរ​នៅ​ពេល​នេះ​ទេ។ ពួក​គេមានផែនការបញ្ចេញពលករស្រ្តីបម្រើតាមផ្ទះ ឲ្យអស់ពី មណ្ឌលភ្នាក់ងារជ្រើស​រើស​ពល​ករ​របស់​ពួក​គេ ដើម្បី​ជា​ការ​ទូទាត់​លើ​ការ​វិ​និយោគ​របស់​ពួក​គេ។ ម្តងវិញទៀត ស្រ្តីពលករទាំងនេះ ត្រូវបានគេចាត់​ទុក​ដូច​ជា​វត្ថុ។

អង្គការលីកាដូមានជំនឿថា ស្រ្តីដែលកំពុងស្នាក់នៅក្នុងមណ្ឌលភ្នាក់ងារ​ជ្រើស​រើស​ពលករ គួរតែ​ត្រូវ​បាន​បញ្ជូន​ត្រលប់​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ មិន​មែន​បញ្ជូនទៅប្រទេសម៉ាឡេស៊ីនោះទេ។ តាមការពិនិត្យ​ជាក់​ស្តែង ការ​ផ្អាក​នោះ​បាន​ចូល​ជាធរមាន​ហើយ​។ រដ្ឋាភិ​បាល​កម្ពុជា​បាន​ពិនិត្យ​ឃើញថា មានបាតុភាពអវិជ្ជមានក្នុងវិស័យនេះ ហេតុដូចនេះវាមិនមាន​សុវត្ថភាព​ទៀត​ឡើយ ចំពោះ​ពល​ករ​ជា​ស្ត្រី​ទាំងនោះដែលត្រូវបញ្ជូនទៅប្រទេសម៉ាឡេស៊ីនាពេលនេះ។ អំណះអំណាងរបស់ភ្នាក់​ងារ​ជ្រើស​រើស​ពលករ ​ដែល​បាន​លើកឡើងខាង​លើ​នោះ វា​ធ្វើ​ឲ្យមានគុណវិបត្តិក្នុងការអនុវត្ត និងផ្ទុយ​ស្រឡះ​ពី ឆន្ទៈ​និង ខ្លឹម​សារ​នៃ​សារាចរ​របស់​នាយក​រដ្ឋមន្ត្រី។

លោក ហម ស៊ុនរិទ្ធិ នាយករងផ្នែក​ស៊ើប​អង្កេត និង​ការពារ​សិទ្ធិ​មនុស្ស របស់អង្គការ​លី​កា​ដូ បាន​បន្ថែម​ថា​បន្ទុក​នៃ​ការ​ផ្អាក​នេះ គួរ​តែ​ដាក់​នៅ​លើស្មាររបស់ក្រុមហ៊ុន មិនមែនដាក់នៅលើស្មានៃស្រ្តីខ្មែរក្រី​ក្រ​នោះ​ទេ។ស្ត្រី​ទាំង​នោះ​ត្រូវ​ការ​ឲ្យ​មាន​ការ​ការពារ​យ៉ាង​តឹង​រឹង ពីការបញ្ជូនទៅកាន់បរិយាកាសដែលមានការ​រំលោភ​បំពាន​នោះ។

អង្គការលីកាដូ សូមអំពាវនាវ និងគាំទ្រដល់អាជ្ញាធរដែលពាក់​ព័ន្ធ​គ្រប់​ថ្នាក់ ក្នុង​ការ​អនុវត្ត​នូវ​សារាចរ​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​បាន​ពេញ​លេញ​ និង​ត្រឹម​ត្រូវ ដោយ​ឥតលើកលែង ជាពិសេស នគរបាលអន្តោប្រវេសន៍គួរតែមានការប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​រារាំង​ទី​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ណា ដែល​បំពាន​លើ​សារាចរ។

នាយិកាអង្គការលីកាដូ បានសង្កត់ធ្ងន់ចំពោះរឿងនេះថា ការផ្អាកគឺជាការផ្អាកមែនទែន។ សូម្បី​តែ​ប្រជា​ពលករ​ខ្មែរ​ណា​ម្នាក់ ក៍​មិន​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ម៉ាឡេ​ស៊ីដែរ ដរាប​ណា​មាន​ការការ​ពារសុវត្ថភាព ដ៍​ត្រឹម​ត្រូវ​ដើម្បី​ការពារ​ជន​ចំណាក​ស្រុក​ដែល​ស្វែង​រក​ការ​ងារ​ធ្វើ និង​ដរាប​ណា​រាជ​រដ្ឋា​ភិបាល កម្ពុជា​ជូន​ដំណឹង​ថ្មី​អំពី​បញ្ហា​នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 កញ្ញា ណាលី ពីឡូក នាយិកាអង្គការលីកាដូ ០១២ ៨០៣ ៦៥០
 លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសអង្គការលីកាដូ ០១២ ៣២៧ ៧៧០

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា