សេចក្តីថ្លែងការណ៍

ការបន្លំ ភាពមិនប្រក្រតី និង​ការគំរាម​កំហែង នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត ឆ្នាំ​២០១៣

ចេញផ្សាយ ថ្ងៃទី​២៤ ខែសីហា ឆ្នាំ២០១៣
F T M

នៅក្នុងរបាយការណ៍​សង្ខេប​ចេញ​ផ្សាយ​នៅ​ថ្ងៃនេះ អង្គការ​លីកាដូ បាន​ចងក្រង​លទ្ធផល​ចំបងៗ​នៃ​ការ​សង្កេតការណ៍ និង​ការរក​ឃើញ​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ក្នុង​ឆ្នាំ​២០១៣។ បញ្ហា​ដែល​កើត​ឡើង​ពី​មណ្ឌល​បោះ​ឆ្នោត​ដែល​​បាន​ចុះ​សង្កេតការណ៍ ត្រូវ​បាន​ចងក្រង​ជា​ឯកសារ នៅ​ក្នុង​ភាគរយ​មួយ​ដែល​គួរ​ឲ្យមាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដូចជា៖ ភាព​មិន​ប្រក្រតី​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ការ​បង្ហាញឲ្យ​ឃើញ​ពីបំណង​ក្នុង​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត និង​ការ​គំរាម​កំហែង។ ទោះ​ជារបាយការណ៍​សង្ខេប​នេះ​មិនទាន់​បង្ហាញ​នូវ​បរិមាណ​គ្រប់​គ្រាន់ ប៉ុន្តែ​វាក៏បាន​លើក​ឡើង​ពី​ស្ថានភាព​នៃ​បញ្ហា និង​បញ្ហា​ដែលកំពុង​តែ​កើត​ឡើង​ជា​បន្តបន្ទាប់​ដែល​ត្រូវតែ​មាន​ការ​ដោះស្រាយ។

នេះប្រហែលជាបញ្ហាដ៏ធំបំផុតមួយ ដែលនៅ​ថ្ងៃបោះ​ឆ្នោត អ្នក​សង្កេតការណ៏​​បាន​រក​​ឃើញ​​ថា​​បញ្ជី​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​ជាច្រើន​នៅក្នុង​មណ្ឌល​បោះឆ្នោត​មួយ​ចំនួន​ដែល​បាន​សង្កេត ត្រូវ​បាន​គេកែប្រែ​ដោយ​ចេតនា​ជាមុន។ ក្នុង​មណ្ឌល​បោះឆ្នោត​មួយ អ្នក​សង្កេត​ការណ៍​បាន​សាកសួរ​ទៅ​កាន់​អ្នក​បោះឆ្នោត​មួយ​ចំនួន​ដែល​អ្នក​ទាំងអស់​នោះ​ត្រូវបាន​សារភាព​ដោយ​ស្ម័គ្រចិត្ត ថាអ្នក​ទាំងនោះ​ជាផ្នែក​នៃក្រុម​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​ធំដែល​ត្រូវបាន​និយោជក​របស់អ្នក​ទាំងនោះ​បញ្ជូន​មក​ដើម្បី​ធ្វើការ​បោះឆ្នោត​នៅក្នុង​ឃុំនេះ ទោះបី​ជាការ​ពិតអ្នក​ទាំង​អស់​នោះ​មិនបាន​ចុះ​ឈ្មោះ​បោះឆ្នោត ឬ​មានទៅ​លំនៅ​នៅ​ក្នុង​ឃុំក្នុង​តំបន់នេះ​ក៏ដោយ។ ដូចគ្នា​នេះ​ដែរ នៅក្នុង​ខេត្ត​សៀមរាប អ្នក​សង្កេត​ការណ៍​បាន​ឃើញ​ទាហាន​យោធា​ចល័ត​ពីខេត្ត​ឧត្តរ​មានជ័យ និង​ខេត្ត​ព្រះវិហារ​មក​កាន់​មណ្ឌល​បោះឆ្នោត​ដែល​ទើប​នឹង​បង្កើតថ្មីៗ​មួយ​ចំនួន ដើម្បី​បោះ​ឆ្នោត។ យោធា​ទាំងអស់​នោះ​បាន​ស្នាក់នៅ​វត្តក្បែរ​នោះ​មួយយប់​មុនពេល​មកដល់​ការិយាល័យ​បោះ​ឆ្នោត។ ឧទាហរណ៍​មួយ​ផ្សេង​ទៀត៖ សិស្ស​និស្សិត​សាកលវិទ្យាល័យ​ជាច្រើន​ធ្លាប់ ត្រូវ​បាន​គេប្រើ​ប្រាស់​ដើម្បី​បោះឆ្នោត​ដោយ​ខុសច្បាប់​នៅ​ក្នុង​ខេត្ត​កណ្តាល ដែលជា​ទីតាំង​ប្រជែង​យ៉ាង​ខ្លាំង​មួយ​ក្នុងការ​បោះឆ្នោត​ជាតិ។

អ្នកនាងណាលី ពីឡូក នាយិកា​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ថា៖ “ចំនួន​ករណី​ជាច្រើន​ដែល​អ្នក​សង្កេត​ការណ៍​មួយ​ចំនួន​តូច​របស់​យើង​បានរក​ឃើញ ដូចជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ពីសកម្មភាព​ក្នុងការ​ក្លែង​បន្លំ​សន្លឹកឆ្នោត គឺជា​រឿង​មួយ​ដែល​គួរឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង”។ អ្នកនាង​បាន​បន្តទៀត​ថា៖ “យើងខ្ញុំ​បាន​សង្ឃឹមថា​បញ្ហា​ចម្បងៗ​ទាក់ទង​នឹង​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត នឹង​មិន​ធ្ងន់ធ្ងរ​ដោយ​ជា​ពិសេស​ផ្នែក​លើ​របាយការណ៍​ពីមុន​ស្តីពី​ឈ្មោះខ្មោច ការចុះ​ឈ្មោះ​បោះឆ្នោត​លើស​យ៉ាង​លើស​លុប និង​បញ្ហា​មួយ​ចំនួន​ទៀត ក៏ប៉ុន្តែ​ការ​រកឃើញ​អំពី​ការបន្លំ​ក្នុងការ​បោះឆ្នោត​ដែល​យើង​ឃើញ​ជាក់ស្តែង មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ពីមុន​ទៅ​ទៀត”។

របាយការណ៍​នេះក៏បាន​រៀបរាប់​អំពី​ករណី​ជាច្រើន​នៃការ​បាត់ឈ្មោះ​ដោយ​មិនមាន​មូលហេតុ និង​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ផ្សេងទៀត ក៏ដូចជា​ករណី​នៃការ​គំរាម​កំហែង។

អ្នកនាង​ណាលី ពីឡូក បានមាន​​​ប្រសាសន៍​​បន្តទៀត​ថា៖ “រាល់ការ​សង្កេត​ការណ៍​ដែលបាន​រៀបរាប់​លំអិតក្នុង​របាយការណ៍​នេះ បង្ហាញ​យ៉ាងច្បាស់​អំពីតម្រូវការ​ឲ្យមាន​ការស៊ើបអង្កេត​ស៊ីជម្រៅ និង​នីតិវិធី​បន្ថែម​មុនពេល​លទ្ធផល​នៃការ​បោះឆ្នោត​ត្រូវបាន​កំនត់​ចុង​ក្រោយ”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Mr. Am Sam Ath, Monitoring Supervisor of LICADHO, 012 327 770
 Ms. Pilorge Naly, Director of Cambodian League for the Promotion & Defense of Human Rights (LICADHO), 012 803 650

PDF៖ ទាញយកសេចក្តីថ្លែងការណ៍
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា