កាលវិភាគនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍
កាលវិភាគឃ្លាំមើលការអនុវត្តរបស់តុលាការនេះ បង្ហាញពីករណីសំខាន់ៗនៅក្នុងប្រទេស ក៏ដូចជាករណីដែលអង្គការលីកាដូ បានការពារក្ដីនិងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់។ ករណីទាំងអស់នេះមានជាប់ពាក់ព័ន្ធជាមួយនឹងមនុស្សសំខាន់ៗជាច្រើន ដូចជាអ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សិស្ស-និស្សិត អ្នកនយោបាយនិងសកម្មជនគណបក្សនយោបាយ។ គោលការណ៍របស់អង្គការលីកាដូ គឺរក្សាការសម្ងាត់និងកិត្តិយសជូនជនរងគ្រោះ ហេតុដួចនេះ មិនមែនគ្រប់សំណុំរឿងទាំងអស់ដែលបាននឹងកំពុងឃ្លាំមើលនិងការពារក្តីដោយអង្គការលីកាដូ ត្រូវបានដាក់បង្ហាញនៅក្នុងកម្មវិធីឃ្លាំមើលការអនុវត្តរបស់តុលាការទេ។
អ | ច | អ | ព | ព្រ | ស | ស |
១២ | ១៣ | ១៤ | ១៥ | ១៦ | ១៧ | ១៨ |
- ថ្ងៃទី១៥ ខែឧសភា ៨:៣០ព្រឹក៖ ចូលឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ពីបទ “ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត” និងបទ “លួចលក់អចលវត្ថុរវបស់អ្នកដទៃ”។
ឯក សាយ* - ថ្ងៃទី១៥ ខែឧសភា ១៤:៣០ល្ងាច៖ ចូលឆ្លើយបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ ពីបទ “ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត” និងបទ “លួចលក់អចលវត្ថុរវបស់អ្នកដទៃ”។
ឡុច ទូច* - ថ្ងៃទី១៦ ខែឧសភា ៩:០០ព្រឹក៖ សវនាការនៅសាលាដំបូងខេត្តសៀមរាប ពីបទ “ក្លែងបន្លំ” “ហិង្សាលើទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត” និងបទ “លួចលក់អចលវត្ថុរបស់អ្នកដទៃ”។
ឈិត សៀង*, ឈួន ដា*
* ឈ្មោះបុគ្គលដែលមានស្លាកសញ្ញារូបផ្កាយ គឺអ្នកទាំងនោះត្រូវបានផ្តល់មេធាវីការពារក្តីដោយអង្គការលីកាដូ។
** ឈ្មោះបុគ្គលដែលមានគូសបន្ទាត់ពណ៌ក្រហមខាងក្រោម គឺបច្ចុប្បន្នត្រូវបានឃុំខ្លួន សូមចុចលើឈ្មោះអ្នកទាំងអស់នោះសម្រាប់ព័ត៌មានបន្ថែម។