ផ្សាយព័ត៌មានផ្ទាល់ថ្មីៗ
សវនាការនៃ “ដោះលែងអ្នកទាំង ២៣ នាក់”៖ ថ្ងៃទីមួយចេញផ្សាយ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៤៖ សវនាការរបស់អ្នកទាំង ២៣ នាក់ដែលបានត្រូវបានចាប់ខ្លួនកំឡុងពេលបង្រ្កាបរបស់រាជរដ្ឋាភិបាលលើកូដកម្មកាលពីដើមខែមករា នឹងត្រូវប្រព្រឹត្តឡើងនៅសាលាដំបូងរាជធានីភ្នំពេញ។ សវនាការសម្រាប់មនុស្សពីរនាក់ផ្សេងទៀតដែលបានចាប់ខ្លួនកំឡុងពេលប៉ះទង្គិចយ៉ាងហិង្សារវាងក្រុមកម្មករ និងកងកម្លាំងកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ត្រូវប្រព្រឹត្តឡើងនៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។ អង្គការ លីកាដូ និងធ្វើការផ្សាយព័ត៌មានផ្ទាល់នូវព្រឹត្តការណ៍ដែលកើតឡើងខាងក្នុង និងខាងក្រៅតុលាការ៖
Read as it unfolds...
ចេញផ្សាយ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤
នៅព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤នេះ កម្មកររោងចក្រ សហជីព និងសមាជិកក្រុមសង្គមស៊ីវិលជាច្រើន កំពុងរៀបចំប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើវេទិកាសាធារណៈស្តីពីប្រាក់ឈ្នួលអប្បរមា និងប្រារព្ធទិវាសិទិ្ធនារីអន្តរជាតិ។ សូមតាមដានការផ្សាយព័ត៌មានផ្ទាល់ជាមួយយើងខ្ញុំ។
Read as it unfolds...
ចេញផ្សាយ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
ការប្រារព្ធទិវាសិទិ្ធមនុស្សអន្តរជាតិ ១០ធ្នូនាឆ្នាំនេះ ត្រូវបានប្រព្រឹត្តិឡើងដោយមានការធ្វើធម្មយាត្រាបែបសាសនាដែលមានទំហំធំមិនធ្លាប់មានពីមុនមក ដោយចាប់ចេញដំណើរពីផ្លូវជាតិចំនួន ៥ នាថ្ងៃទី១ ខែធ្នូ និងកម្មវិធីជាច្រើនផ្សេងៗទៀតដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី១០ ធ្នូ ដោយគណបក្សនយោបាយ និងក្រុមសង្គមស៊ីវិល។ សូមតាមដានការផ្សាយផ្ទាល់របស់យើងខ្ញុំ អំពីបច្ចុប្បន្នភាពនូវព្រឹត្តិការណ៍ទាំងនោះ។
Read as it unfolds...
ចេញផ្សាយ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ សកម្មជនដែលត្រូវបានជាប់ក្នុងពន្ធនាគារ អ្នកស្រី យ៉ោម បុប្ផា ហើយដែលត្រូវបានគេទទួលស្គាល់ថា ជាអ្នកទោសនៃមនសិការនៅឆ្នាំ២០១២ នឹងត្រូវចូលខ្លួនក្នុងសវនាការតុលាការកំពូល ដែលជាសវនាការចុងក្រោយ សម្រាប់ស្វែងរកការដោះលែងអ្នកស្រី។ អង្គការ លីកាដូ នឹងធ្វើការផ្សាយផ្ទាល់នូវព័ត៌មានទាន់ហេតុការណ៍នូវស្ថានភាពទាំង ក្នុង និងក្រៅបន្ទប់សវនាការ។
Read as it unfolds...
ចេញផ្សាយ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣
ចាប់តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា គណបក្សសង្គ្រោះជាតិ នឹងធ្វើមហាបាតុកម្មលើកទីពីររបស់ខ្លួន បន្ទាប់ពីមានការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលត្រូវបានរិះគន់ដោយអ្នកសង្កេតការណ៍ជាច្រើន ថាមានភាពមិនប្រក្រតី និងការបន្លំជាច្រើន។ យើងនឹងធ្វើការផ្សាយព័ត៌មានទាន់ហេតុការណ៍អំពីព្រឹត្តិការណ៍នេះ
Read as it unfolds...